លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម :

១- ការវាស់វែងដីដោយប្រើផែនទីខ្នាត១/២០០០០០ គឺផែនទីដែលត្រូវប្រើសម្រាប់ព្រំដែនកម្ពុជា-សៀម = នៅពេលវាស់វែងរួចយើងនឹងបានដឹងថាដីខ្មែរនៅកន្លែងណា ដីសៀមនៅកន្លែងណា?
២- នៅពេលនោះលួសបន្លាដែលសៀមយកមករាយនឹងដឹងថានៅត្រង់ណា = បើនៅក្នុងដីខ្មែរនឹងត្រូវរើចេញដោយស្វ័យប្រវត្តិ។
៣- តែបើលំនៅដ្ឋានប្រជាជនខ្មែរស្ថិតនៅក្នុងដីសៀម = យើងត្រូវរុះរើចេញមកនៅក្នុងដីយើងវិញ?
៤- អាឆាន់បាននិយាយថាសៀមមិនបើកច្រកព្រំដែនទេបើកម្ពុជានៅតែជាការគំរាមគំហែងសៀម = តើជាការពិតទេដែលថាកម្ពុជាគំរាមកំហែងសៀម?
៥- សៀមមានអំណាចពេញលេញក្នុងការការពារអធិបតេយ្យភាពសៀម = អត់មាននរណាថាអីទេឲ្យតែសៀមកុំឈ្លានពានកម្ពុជា?
៦- ចាប់ពីថ្ងៃទី៨វិច្ឆិកាដល់ថ្ងៃ១៧វិច្ឆិកា២០២៥ក្រុមបច្ចេកទេសព្រំដែននៃប្រទេសកម្ពុជានឹងសៀមបានចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្នចាប់ពីបង្គោលលេខ៥២ដល់៥៩និងបានបោះបាន៩៤បង្គោលលើ១៦៦ត្រូវជា៥៦% = ក្រុមការងារបច្ចេកទេសនឹងបន្តការងារបោះបង្គោលបណ្តោះអាសន្នរហូតដល់ចប់បេសកកម្ម។
៧- ការចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ន = គឺជាជំហ៊ានរីកចម្រើននៃការខ័ណ្ឌសីមាព្រំដែនប្រទេសទាំង២ក៏ដូចជាបញ្ចប់ជម្លោះព្រំដែន។
៨- សៀមចង់បានឲ្យកម្ពុជាធ្វើតាមខ្លួន៤ចំណុច = សៀមមិនចង់ឲ្យលោកត្រាំលូកដៃចូលការងារសន្តិភាពរវាងកម្ពុជានិងសៀម?
៩- ការងារសន្តិភាពកម្ពុជា-សៀម បើសិនជាលោកត្រាំមិនលូកដៃទេ = ពិតជាមិនអាចដោះស្រាយបានភ្លាមទេ។
១០- ការលូកដៃរបស់លោកត្រំាលើកិច្ចព្រមព្រៀងសន្តិភាព = គឺជាមេរៀនរបស់លោកត្រាំផ្តល់ឲ្យសៀមដឹងរស់ជាតិ?

...

ដោយ , សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print