លោក ប៉ា សុជាតិវង្ស ៖ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់បណ្តាញលូស្តង់ដារខ្នាតធំធ្វើឲ្យតំបន់ធ្លាប់លិចលង់ត្រូវបានដោះស្រាយ

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស ៖ ក្នុងផែនការដោះស្រាយបព្ហាាទឹកភ្លៀងជន់លិច ក្នុងរយៈពេល៣ឆ្នាំមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់បណ្តាញលូស្តង់ដារខ្នាតធំសរុបប្រវែង ១៨០គ.ម ដែលធ្វេីឲ្យតំបន់ធ្លាប់លិចលង់ ត្រូវបានដោះស្រាយ។

ជាក់ស្តែង ក្នុងរយៈពេល ៤ខែកន្លះនៃរដូវវស្សានេះ សង្កេតឃេីញថា ទីតាំងធ្លាប់លិចទឹកចំនួន ២៥ទីតាំង ត្រូវបានដោះស្រាយមិនលិចលង់ ឬកាត់បន្ថយការលិចលង់ រួមមានៈ
១-តំបន់មុខព្រះបរមរាជវាំង
២-តំបន់ផ្លូវហ្សាលដឺហ្គោល
៣-តំបន់ផ្សារទួលទំពូង
៤-តំបន់មុខស្ថានទូតចិន
៥-តំបន់ស្តុបម៉ុងឌីយ៉ាល់
៦-តំបន់ភ្លេីងស្តុបផ្សារដេប៉ូ
៧-តំបន់មហាវិថីកម្ពុជាក្រោម
៨-តំបន់ជុំវិញវត្តភ្នំ
៩-តំបន់ផ្លូវលេខ៤៧
១០-តំបន់ផ្សារកណ្តាល
១១-តំបន់ផ្លូវលេខ១៩ ក្រោយព្រះបរមរាជវាំង
១២-តំបន់ផ្សារមាន់អាំង
១៣-តំបន់មុខវិទ្យាល័យឥន្ទ្រទេវី
១៤-តំបន់ផ្លូវលេខ៦៣
១៥-តំបន់ព្រឹទ្ឋសភា
១៦-តំបន់រង្វង់មូលសំពៅមាស
១៧-តំបន់ផ្សារអូរឫស្សី
១៨-តំបន់ផ្លូវសុខហុក
១៩-តំបន់ភ្លេីងស្តុបវត្តមហាមន្ត្រី
២០-តំបន់ផ្លូវលេខ២០០៤ ស ឡា
២១-តំបន់ផ្លូវលេខ១៩៨៦
២២-តំបន់ផ្លូវវេងស្រេង
២៣-តំបន់ផ្លូវលេខ៩០
២៤-តំបន់ផ្លូវលេខ៩២
២៥-តំបន់មហាវិថីព្រះមុនីវង្ស មុខពេទ្យកាលម៉ែត្រ មុខសាកលវិទ្យាល័យសុខាភិបាល។

នៅចុងខែកញ្ញា នេះ ការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកថ្មីចំនួន ៣កន្លែង គឺស្ថានីយ៍បូមទឹកបឹងត្របែក ទួលគោកទី១ ទួលគោកទី២ នឹងដាក់ឲ្យដំណេីរការបូមទឹក ដែលនឹងធ្វេីឲ្យប្រសិទ្ឋិភាពដោះស្រាយទឹកលិចកាន់តែល្អប្រសេីរ៕

1 2 3 4 5 6 7 8 9 10

ដោយ៖ សីលា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print