ខេត្តកំពង់ស្ពឺ÷ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២៥នេះបានឲ្យដឹងថា ដោយអនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំកំលាំងបញ្ជាផ្ទាល់ដោយលោកវរសេនីយឯក ហ៊ុន សុខហុន អធិការស្រុកថ្ពងបានចេញប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅស្រុកថ្ពង។
ប្រភពបានឲ្យដឹងថា នៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៥ វេលាម៉ោង១១និង៣០នាទីនៅចំណុចភូមិព្រៃមិច ឃុំវាលពន់ ស្រុកថ្ពងកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្ពង បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលវាលពន់ បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ១.ឈ្មោះ ហេង ឆៃយ៉ា ហៅឆៃភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃមិច ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានដីកាបង្កាប់ឲ្យចាប់ខ្លួន និង ឃុំខ្លួនចំនួន៥ដីកា ÷
១.ដីកាបង្គាបឲចាប់ខ្លួនលេខ៤៩៧ ចុះថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០២០ របស់លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ
២.ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤៧០ ចុះថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០២០ របស់លោក ស្វាយ តុញ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ
៣.ដីកាបង្គាប់ឲ្យចាប់ខ្លួន និង ឃុំខ្លួនលេខ៩២១ ចុះថ្ងៃទី០៨ ខែធ្នូឆ្នាំ២០២០ របស់លោក ហង់ សុីថា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ស្ពឺ
៤.ដីកាបង្គាប់ឲ្យចាប់ខ្លួន និង ឃុំខ្លួន លេខ៨៥៦ចុះថ្ងៃទី ៣០ ខែវិឆ្ឆិកាឆ្នាំ២០២០ របស់លោក ហង់ សុីថា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ស្ពឺ
៥.ដីកាបង្គាបឲ្យចាប់ខ្លួន និង ឃុំខ្លួនលេខ៥១៦ ចុះថ្ងៃ ទី០៣ខែកញ្ញាឆ្នាំ២០២០ របស់លោក ហង់ សុីថា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ។
២.ឈ្មោះ ហ៊ន រិទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ ,៣.ឈ្មោះ សុីម សុង ភេទប្រុសអាយុ៤២ឆ្នាំ ,៤.ឈ្មោះ ខែម បញ្ញា អាយុ៣២ឆ្នាំ និង៥.ឈ្មោះ ពេជ្រ ណាលីន ភេទស្រី អាយុ២០ឆ្នាំអ្នកទាំង៥នាក់រស់នៅភូមិព្រៃមិចឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ករណីរក្សាទុកជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ។
ដកហូតវត្ថុតាង÷ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿង ញៀន ចំនួន០៤កញ្ចប់ (១មធ្យម ៣តូច),ទូរសព្ទដៃ ៥ គ្រឿង,កាំបិតប៉័ងងតោ១និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន ។
ករណីនេះកម្លាំងសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តចាត់ការទៅតាមនីតិវិធី៕










