បង្ក្រាបមុខសញ្ញាលួចម៉ូតូយ៉ាងសកម្មបាន១នាក់ទៀតហើយនៅស្រុកសំពៅលូន

ចែករំលែក៖

ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលស្រុកសំពៅលូនបានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២៥នេះថា អនុវត្តតាមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង និងមាន ការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងនិងក្រោមការដឹក នាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន កាលពីថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៩ ព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាពបានទទួលពត៌មានពីប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ បានប្តឹងរាយការណ៍ជូនកម្លាំងសមត្ថកិច្ចឱ្យដឹងថា

វេលាម៉ោងប្រហែល ៨និង៣០នាទី នៅចំណុចក្រុមទី៨ ភូមិអូរកណ្ដោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្ត បាត់ដំបង មានករណីអំពើលួច (ម៉ូតូ) កើតឡើង ១ ករណី ទៅលើជនរងគ្រោះឈ្មោះ ឆែម អ៊ីម ភេទប្រុស អាយុ ៤៩ ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ ដែលប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នា២ នាក់ ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានផ្លាកលេខ បានធ្វើសកម្មភាពលួចយកម៉ូតូ របស់ជនរង គ្រោះ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១០ ឡើងសេរីបិតតែមឆ្នាំ២០២៥ លេខតួម៉ាស៊ីន ND125ME – 8257420 ផ្លាកលេខ ឧត្តមានជ័យ 1A-5877 ដែលទុកនៅមុខផ្ទះមិនបានដកកូនសោរ ជិះយកទៅបាត់។

ក្រោយទទួលបណ្ដឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះស្រាវជ្រាវ និងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀងបានបង្ក្រាបឃាត់ខ្លួនជនសង្ស័យ បាន១នាក់ ឈ្មោះ ភួង វណ្ណៈ ហៅ ឆ្លូញ ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិអូរអន្លក់ឃុំតាសែន ស្រុកកំរៀងនៅចំណុចភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង នៅថ្ងទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៦និង ៥០ នាទី ដកហូតវត្ថុតាង៖ម៉ូតូ១ គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១០ ឡើងស៊េរីបិតតែមឆ្នាំ២០១៥ គ្មានស្លាកលេខ លេខតួម៉ាស៊ីន ND125ME -8257420 ដែលជារបស់ជនរងគ្រោះដែលបានបាត់ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន។

តាមចម្លើយសារភាពជនសង្ស័យឈ្មោះ ភួង វណ្ណៈ ហៅ ឆ្លូញបានឆ្លើយសារភាពថា នៅថ្ងៃទី២០ ខែវិច្ឆិកា វេលាម៉ោងប្រហែល៨ ជាង ខ្លួននិងឈ្មោះម៉ា ភេទប្រុស អាយុប្រហែល៣៤ឆ្នាំ មានទីលំនៅភូមិចម្ការត្រប់ ឃុំបារាំង ធ្លាក់ ស្រុកភ្នំព្រឹកពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូ របស់ជនរងគ្រោះខាងលើពិតមែន។ ក្រោយពេលលួចបានហើយ ពួកគេក៏បានយកម៉ូតូនោះជិះទៅស្រុកកំរៀង ដោយឈ្មោះ ម៉ា ដោះផ្លាកលេខចេញ ហើយបម្រុងយកទៅលក់ឱ្យគេ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

...

ករណីខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print