អន្តជាតិ ៖ នៅថ្ងៃទី ២១ ខែវិច្ឆិកា តាម ម៉ោងក្នុងតំពបន់ លោក Li Qiang នាយករដ្ឋមន្រ្តីចិន បាន ជួប ពិភាក្សា ការងារ ជាមួយ លោក Matamela Cyril Ramaphosa ប្រធានាធិបតីអាហ្រ្វិក ខាង ត្បូង នៅទីក្រុងចូហានណេសប៊ឺក ។
ថ្លែងក្នុង កិច្ចជំនួប លោក Li Qiang បាន លើកឡើង ថា ក្រោមការណែនាំជាយុទ្ធសាស្រ្ត របស់ ប្រមុខរដ្ឋ នៃ ប្រទេស ទាំងពីរ ប្រទេសចិន និងអាហ្វ្រិកខាងត្បូង បាន និង កំពុង ពួតដៃគ្នា ដើម្បី ជំរុញ ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុង យុគ សម័យ ថ្មី ក៏ដូចជា ខិតខំប្រឹងប្រែង ក្នុង ការ ផ្តល់ ផល ប្រយោជន៍ ជូន ដល់ ប្រជាជន នៃ ប្រទេស ទាំង ពីរ ។ ភាគី ចិន រីករាយ បន្ត ធ្វើកិច្ចខិតខំប្រឹងប្រែង ជា មួយ ភាគី អាហ្វ្រិក ខាងត្បូង ដើម្បី ផ្សព្វផ្សាយ ចំណង មិត្តភាពប្រពៃណី ធ្វើឱ្យស៊ីជម្រៅ នូវ ការកសាង ទំនុក ចិត្ត ខាង នយោ បាយ បង្កើនការបន្ស៊ីគ្នារវាងយុទ្ធសាស្រ្តអភិវឌ្ឍន៍នៃប្រទេសទាំងពីរ ក៏ដូចជា ធ្វើ ឱ្យ ស៊ីជម្រៅ នូវ កិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ដូចជា ឧស្សាហកម្មរ៉ែ និង កិច្ចកសាង ហេដ្ឋា រចនាសម័្ពន្ធ ជាដើម និង កសាងសមិទ្ធផលថ្មីៗ ក្នុងកិច្ចសហប្រតិបតិ្តការ ដូចជា ឧស្សាហកម្ម រថយន្ត ជាដើម ក្នុងន័យ ជំរុញការអភិវឌ្ឍរួមនៃប្រទេសទាំងពីរ និង សាមគ្គីភាព និង កិច្ច សហ ប្រតិបតិ្តការ ចិន-អាហ្វ្រិក ឱ្យ បាន កាន់តែល្អ ។
ជាការឆ្លើយតប លោក Matamela Cyril Ramaphosa បានថ្លែងថា អាហ្វ្រិក ខាងត្បូង ប្រកាន់ ខ្ជាប់ យ៉ាងមុតមាំមិនងាករេ នូវ គោលនយោបាយចិនមួយ ហើយបាន រំលឹកឡើងវិញ ថា តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិនដែលមិនអាចកាត់ផ្តាច់បាន ។ លោកសូម ថ្លែង អំណរគុណ ចំពោះប្រទេសចិន ដែល ផ្តល់ ការគាំទ្រ និង ជំនួយ សម្រាប់ ការអភិវឌ្ឍ សេដ្ឋកិច្ច និង សង្គម របស់ អាហ្វ្រិកខាងត្បូង ហើយរីករាយ បង្កើន កិច្ចសហប្រតិបត្តិការ ជា មួយ ភាគីចិន ក្នុង គ្រប់ វិស័យ ដូចជា ពាណិជ្ជកម្ម ការវិនិយោគ ឧស្សាហកម្មរ៉ែ ឧស្សាហកម្ម វិទ្យា សាស្ត្រ និង បច្ចេកវិទ្យា កិច្ចកសាង ហេដ្ឋា រចនា សម័្ពន្ធ ខាង ថាមពល សុខាភិបាល និង ការ កាត់ បន្ថយ ភាពក្រីក្រ ជាដើម ដើម្បី ផ្តល់ ផល ប្រយោជន៍ ជូន ដល់ ប្រជាជន នៃ ប្រទេស ទាំងពីរ ៕










