ឆេះផ្ទះបួនល្វែងនៅក្រុងតាខ្មៅទាំងកណ្ដាលអធ្រាត្របណ្ដាលឲ្យខូចខាតទាំងស្រុងពីរល្វែង

ចែករំលែក៖

ខេត្តកណ្ដាល÷ នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២និង៣០នាទី មានករណីអគ្គិភ័យមួយបានកើតឡើងបណ្តាលឱ្យឆេះផ្ទះអស់ចំនួន២ល្វែងនិងខូចខាតសម្ភារៈមួយចំនួនធំ នៅចំណុចភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ១-ម្ចាស់ផ្ទះឈ្មោះជុំ ស៊ីណា ភេទស្រី អាយុ៥៥ឆ្នាំ មានសមាជិកគ្រួសារ៤នាក់ មុខរបរបិទ-កាត់តែមម៉ូតូ ។

២-ម្ចាស់ផ្ទះឈ្មោះឡឹង មួយគា ភេទស្រី អាយុ៦០ឆ្នាំ មានសមាជិកគ្រួសារ៨នាក់មុខរបរលក់ភេសជ្ជៈ។

៣-ម្ចាស់ផ្ទះឈ្មោះងួន សៀន ភេទស្រីអាយុ៧០ឆ្នាំ មានសមាជិកគ្រួសារ៥នាក់មុខរបរបិទ-កាត់តែមម៉ូតូ។

៤-ម្ចាស់ផ្ទះឈ្មោះងួន អយ ភេទស្រីអាយុ៥៥ឆ្នាំ មានសមាជិកគ្រួសារ៤នាក់មុខរបរលក់កាហ្វេ ។ គ្រួសារទាំង៤មានទីលំនៅក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ  ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុនៃការឆេះផ្ទះនេះគឺដោយសារ ឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)ដែលចាប់ផ្តើមឆេះពីផ្ទះទី២រួចឆ្លងដល់ផ្ទះទី១និងទី៣ទី៤តែម្តង។

សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥ គ្រឿងទឹក៦ស៊ីទែនក្នុងនោះរថយន្តខេត្តកណ្តាល២គ្រឿងទឹក៣ស៊ីទែន រថយន្តកងអង្គរក្ស៣គ្រឿងទឹក៣ស៊ីទែនទើបរលត់ជាស្ថាពរ។

សូមបញ្ជាក់ថា ករណីអគ្គិភ័យនេះមិនបណ្តាលឱ្យមានមនុស្សរងរបួសទេ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print