អភិបាលខេត្តស្ទឹងត្រែង ទទួលជំនួបពិភាក្សាការងារ ជាមួយក្រុមការងារជំរុញការវិនិយោគភូមិភាគឦសាន

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០២៥ នេះ បានទទួលជំនួបពិភាក្សាការងាររវាងរដ្ឋបាលខេត្តស្ទឹងត្រែង ជាមួយក្រុមការងារជំរុញការវិនិយោគភូមិភាគឦសាន ដែលដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតី នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគភូមិភាគឦសាន ស្តីពីវឌ្ឍនភាពការងារ និងគម្រោងវិនិយោគ ក្នុងខេត្តស្ទឹងត្រែង ។

ជំនួបពិភាក្សាការងារនេះធ្វើឡើង ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និង បញ្ហាប្រឈម នៃការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨។
សម្រាប់ការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន គឺផ្តោតសំខាន់លើ ៖
១. ការជំរុញប្រើប្រាស់ដីកសិកម្ម និង កសិ-ឧស្សាហកម្ម ឱ្យអស់សក្តានុពល ។
២. ការជំរុញការកែច្នៃផលិតផល ។
និង ៣. សេវាកម្មទេសចរណ៍ ។

ក្នុងឱកាសនោះដែរលោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានគាំទ្រ និងប្តេជ្ញាចូលរួមសហការ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រុមការងារ ក.វ.ឦសាន ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហានានា ដើម្បីជំរុញការវិនិយោគក្នុងខេត្តស្ទឹងត្រែង ឱ្យមានលទ្ធផលផ្លែផ្កា ស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាល ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានរាយការណ៍បន្ថែម ជូនអង្គប្រជុំ អំពីស្ថានភាពប្រើប្រាស់ដីនៅខេត្តស្ទឹងត្រែង ដែលមានសក្តានុពលអភិវឌ្ឍន៍លើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និង ទេសចរណ៍ ព្រមទាំងគូសរំលេចអំពីបញ្ហាប្រឈមនានា ដែលរដ្ឋបាលខេត្តបាននឹងកំពុងជួបប្រទះ ក្នុងការគ្រប់គ្រង និង ថែទាំសកម្មភាពវិនិយោគក្នុងខេត្ត និងផែនការអភិវឌ្ឍន៍សំខាន់ៗ ៕

...

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print