ខេត្តស្ទឹងត្រែង ៖ សូមបញ្ឈប់ជាបន្ទាន់ បើចង់មានអនាគតល្អ ព្រោះទង្វើរបស់ប្អូនៗ សង្គមមិនត្រូវការនោះទេ ហើយភាពស្រស់សង្ហាររបស់ប្អូនៗ ក៏មិនស្ថិតលើទង្វើអាក្រក់ដែលប្អូនៗកំពុងប្រព្រឹត្តនោះដែរ។ នេះជាការលើកឡើងពីលោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
លោកអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ៖ ខ្ញុំរួមជាមួយសមត្ថកិច្ចពាក់ព័ន្ធនឹងមិនដកដៃពីការបង្ក្រាបនោះឡើយ។
ក្នុងនោះអភិបាលខេត្តស្ទឹងត្រែង បញ្ជាក់ថា ៖ ករណីបង្ក្រាបក្រុមក្មេងបង្ហោះម៉ូតូនៅតាមដងផ្លូវ នៅសល់ក្រុមជិះម៉ូតូអូសខ្សែក្រវ៉ាត់ អូសដាវពេលយប់។ ចំណែកក្រុមបង្កហឹង្សានៅចំណុចអូរពង់មាន់កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ យកបានខ្លះហើយ នៅមួយចំនួនទៀត កំពុងរត់គេច។ ៚កុកអាចភ្លេចជុង តែជុងមិនអាចភ្លេចកុកនោះទេ៚
💪 លើកនេះ ត្រឹមកិច្ចសន្យា ហើយត្រឡប់ទៅផ្ទះវិញ សង្ឃឹមថានឹងគ្មានលើកក្រោយ បើនៅតែមិនកែប្រែ យើងនឹងជួបគ្នាម្តងទៀត ដោយគ្មានការលើកលែង ដូចលើកនេះទៀតទេ។ ចំពោះអ្នកនៅសេសសល់ បើដឹងខ្លួន សូមអាណាព្យាបាលនាំកូនចូលខ្លួនមកធ្វើកិច្ចសន្យា ចំពោះមុខសមត្ថកិច្ច កុំព្យាយាមជម្លៀស ឬលាក់បាំងកូន ពីការសួរនាំរបស់សមត្ថកិច្ច។
🫶រួមគ្នាដើម្បីខេត្តស្ទឹងត្រែង🫶
🫶ស្ទឹងត្រែង ❤️ ខ្ញុំ 🫶 ៕













