រថយន្តឡង់គ្រីស័របើកលឿនជ្រុលទៅបុកម៉ូតូកំពុងជិះឆ្លងផ្លូវបណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ​ ក្រោយពេលជិះម៉ូតូឆ្លងផ្លូវស្របពេលរថយន្តឡង់គ្រីស័រមួយគ្រឿងបើកបរដោយបុរសម្នាក់ធ្វើដំណើរមកត្រង់ហើយលឿនក៏បុកម៉ូតូពេញទំហឹង​ កាលពីវេលាម៉ោង ១២:៣០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតតាម បណ្ដោយ ផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកSUZUKI NEXមួយគ្រឿងពាក់ ផ្លាកលេខពោធិ៍សាត់ 1C-0072 ជិះឆ្លងកាត់ទទឹងផ្លូវ ភ្លាមនោះដែរស្រាប់តែគេឃើញមានរថយន្តម៉ាកឡង់គ្រីស័រពណ៌ខ្មៅមួយគ្រឿងពាក់ ផ្លាកលេខ ភ្នំពេញ 2AC-3188 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកត្រង់តាមបណ្តោយផ្លូវជាតិលេខ៦អាទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹងប៉ើងទៅបោកផ្ទប់និងសួនផ្លូវបណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗពេលនោះដែរអ្នកបើកបររថយន្តបានគេចពីកន្លែងកើតហេតុបាត់ស្រមោល។

...

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងរថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះសន្ន។ចំណែកឯសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេត្តប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print