ភ្នំពេញៈ បុរសម្នាក់ជាជនជាតិបរទេស បេីករថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS រេចង្កូតទៅបុកសួនច្បារពុះចែក
ទ្រូងផ្លូវ និងបន្តទៅបុកបង្គោលប៉ាណូ ពាណិជ្ជកម្ម បណ្តាលអោយរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង ០៤:៣០នាទី យប់រំលងអធ្រាត្រឈាន ចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិត នៅតាមបណ្ដោយផ្លូវ ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជនជាតិបរទេសម្នាក់បាន
បេីករថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពាក់ផ្លាកលេខ ភ្នំពេញ 2AT-9185 រេចង្កូតទៅបុកសួនច្បារពុះ ចែកទ្រូងផ្លូវនិងបន្តទៅបុកបង្គោលប៉ាណូពាណិជ្ជកម្មបណ្តាលអោយរងការខូចខាតយ៉ាងដំណំ ហើយរថយន្តបង្កបើកទៅមុខលែងរួច។
ក្រោយពេលកេីតហេតុ សមត្ថកិច្ច ជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើ ការវាស់វែងយករថយន្តទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕











