ប្រទេសថៃ ៖ ខេត្តភាគខាងត្បូង នៃប្រទេសថៃ ត្រូវបានដាក់ក្នុងកម្រិតអាសន្នហើយ បើត្រជាក់ត្រជុំពោរពេញដោយទឹកជំនន់ !
សូមបញ្ជាក់ថា ៖ កាសែតថៃផ្សាយ គិតត្រឹមម៉ោងនេះ នៅថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងស្រុក Hat Yai ខេត្ត Songkhla ភាគខាងត្បូង នៃប្រទេសថៃ ត្រូវបានដាក់ក្នុងកម្រិតអាសន្នហើយ ដោយសារភ្លៀងធ្លាក់ រយៈពេល ៣ថ្ងៃជាប់ៗគ្នា បណ្តាលឱ្យកម្ពស់ទឹក ហក់ឡើងខ្ពស់ដល់ ៣ម៉ែត្រ បង្កើតជាទឹកជំនន់យ៉ាងធំ មិនធ្លាប់មានពីមុនមក។
ក្នុងនោះ អាជ្ញាធរអគ្គិសនីខេត្ត (PEA) ក៏បានប្រកាសផ្តាច់ចរន្តអគ្គិសនី នៅតំបន់ដែលមានការលិចទឹក នៅតំបន់ចំនួន៦ ក្នុងស្រុក Hat Yai ផងដែរ ចាប់តាំងពីម៉ោង ៩:០០នាទីព្រឹកមកម្ល៉េះ ដោយអាជ្ញាធរ និងមន្ត្រីមានសមត្ថកិច្ចថៃ ប្រកាសឱ្យប្រជាជនថៃ តាមដានព័ត៌មានពីរដ្ឋាភិបាលឱ្យបានដិតដល់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត៕
ដោយ ៖ សិលា
...










