អាជ្ញាធរ​ថៃ​ ក្រោយមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកកម្ទេចផ្ទះពលរដ្ឋថៃអស់ចំនួន៤ខ្នង​ ថៃបញ្ជូនទ័ពរាប់សិននាក់ទៅកាន់ព្រំដែនមីយ៉ាន់ម៉ា

ចែករំលែក៖

ថៃ៖ បើយោងតាមការចេញផ្សាយដោយកាសែតថៃខោស៊ត​ បាននិយាយថា​ អាជ្ញាធរថៃ​ បានសម្រេចបញ្ជូនទាហាន និងសព្វាវុធទំនើបៗរាប់សិបគ្រឿងទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា កាលពីល្ងាចថ្ងៃទី ២៣ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ចំណាត់ការបញ្ជូនទ័ពរបស់ថៃនេះធ្វើឡើងប៉ុន្មានថ្ងៃតែប៉ុណ្ណោះ​ បន្ទាប់ពីកងកម្លាំងមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកកម្ទេចផ្ទះពលរដ្ឋថៃអស់ប្រមាណ ៤ ខ្នង ដែលស្ថិតក្នុងខេត្តតាករបស់ប្រទេសថៃ។

កាសែតថៃដដែលនេះ​ បាននិយាយបន្ថែមថា​ អាវុធ និងទាហានជាច្រើនត្រូវបានដាក់ពង្រាយតាមតំបន់ព្រំដែនមីយ៉ាន់ម៉ាស្ថិតក្នុងខេត្តតាក ដោយបង្កើនការល្បាតទាំងយប់ទាំងថ្ងៃ។ ក្រុមការងារ Rajamanu នៃកងទ័ពពិសេសរបស់ថៃ បញ្ជាក់ថាខ្លួនកំពុងតែបង្កើនវិធានការឃ្លាំមើល និងការពារព្រំដែនថៃ-មីយ៉ាន់ម៉ាដើម្បីការពារពលរដ្ឋថៃដែលរស់នៅតាមបណ្តោយព្រំដែន។

ដើម្បីដោះស្រាយស្ថានភាពតាមព្រំដែន ក្រុមការងារ Rajamanu បានដាក់ពង្រាយកម្លាំងបន្ថែម និងបង្កើនសមត្ថភាពប្រតិបត្តិការ នេះរួមបញ្ចូលទាំងការបង្កើនការល្បាតទាំងយប់ទាំងថ្ងៃ ការបង្កើតចំណុចត្រួតពិនិត្យបណ្តោះអាសន្ននៅក្នុងច្រកសំខាន់ៗ និងតំបន់ដែលមានហានិភ័យ និងការដាក់ពង្រាយអាវុធបាញ់បន្ថែមនៅក្នុងទីតាំងយុទ្ធសាស្ត្រ ដើម្បីត្រៀមខ្លួនសម្រាប់ការឆ្លើយតប ប្រសិនបើស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងរវាងមីយ៉ាន់ម៉ា។

...

កងកម្លាំងពិសេសរបស់ថៃសម្រេចពិនិត្យដូចជាបង្កើនអង្គភាពយន្តហោះគ្មានមនុស្សបើកសម្រាប់ការឃ្លាំមើលផ្លូវអាកាសរយៈចម្ងាយឆ្ងាយ, អង្គភាពប្រឆាំងយន្តហោះគ្មានមនុស្សបើកដើម្បីការពារការជ្រៀតចូលនៃព័ត៌មានស៊ើបការណ៍, អង្គភាពល្បាតរយៈចម្ងាយឆ្ងាយដើម្បីបង្កើនការប្រមូលព័ត៌មានស៊ើបការណ៍ស៊ីជម្រៅ និងការពារពីការវាយប្រហារនាៗ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print