បិសាចក្រហម Man Utdបរាជ័យក្នុងទឹកដី ទោះបីជាEvertonសល់គ្នាតែ10នាក់ 

ចែករំលែក៖

Everton រីករាយនឹងការឈ្នះ លើកដំបូងរបស់ពួកគេនៅលើក្រុម Manchester United អស់រយៈពេល 12 ឆ្នាំនៅក្របខណ្ឌអង់គ្លេស Premier Leagueបើទោះបីជាលេងស្ទើរតែពេញមួយការប្រកួតជាមួយនឹងគ្នា 10 នាក់ បន្ទាប់ពីខ្សែបម្រើ Idrissa Gueye ត្រូវបានបណ្តេញចេញដោយសារទះកំផ្លៀងមិត្តរួមក្រុមរបស់គាត់ផ្ទាល់កីឡាករ Michael Keane កាលពីថ្ងៃចន្ទ។

ជម្លោះប៉ះទង្គិចគ្នារបស់Everton កើតឡើងនៅនាទីទី 13 ដែលបានឃើញ Gueye ទះកំផ្លៀង Keane ហើយអជ្ញាកណ្តាលក៏សម្រេចចិត្តបណ្តេញ Gueyeចេញ។ ទោះបីជានៅសល់គ្នាតែ10នាក់ក៏កីឡាករKiernan Dewsbury-Hallអាចរកគ្រាប់បាល់ដ៏អស្ចារ្យ ក្នុងតង់ទីមួយហើយបានបិទបញ្ចប់ការប្រកួតទទួលជ័យជម្នះ 1-0 សម្រាប់ក្រុមភ្ញៀវ។

United ដែលអាចឡើងដល់ចំណាត់ថ្នាក់លេខ 5 ប្រសិនបើបានជ័យជម្នះហើយពួកគេបានគ្រប់គ្រងការកាន់កាប់ជាពិសេសនៅក្នុងតង់ទីពីរ ប៉ុន្តែ Everton បានការពារយ៉ាងអស្ចារ្យដើម្បីទប់ទល់ការវាយបកក្រុមម្ចាស់ផ្ទះ។អ្នកចាំទី Jordan Pickford របស់ Everton បានធ្វើការសង្គ្រោះដ៏ល្អជាច្រើនដង ដើម្បីរក្សាការនាំមុខរបស់ក្រុមខ្លួន។

...

អ្នកចាត់ការទូទៅរបស់ Everton លោក David Moyes បានបរាជ័យក្នុងការឈ្នះការប្រកួតអង់គ្លេស Premier League 17 លើកមុនក្នុងនាមជាអ្នកចាត់ការក្រុមទល់នឹងបិសាចក្រហមនៅទឹកដី Old Trafford៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print