ខេត្តបាត់ដំបងៈ នគរបាលឃាត់រថយន្ត០១គ្រឿងនិងមនុស្សប្រុសស្រី០៧
នាក់សង្ស័យនាំឆ្លងដែនចូលទៅប្រទេសថៃ នៅចំណុចលើដងផ្លូវជាតិលេខ៥៩A ស្ថិតក្នុង ក្រុមទី០១ ភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន នៅថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២៥ ។
លោកវរសេនីយ៍ទោទឹម វិឆ័យ អធិការនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា បានបង្ក្រាបករណី ការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស ( បម្រុងនាំឆ្លងដែនចូលទៅក្នុងប្រទេសថៃ) ដែលបង្កឡើងដោយជនសង្ស័យចំនួន០២នាក់=
១-ឈ្មោះ អុឹម សុវណ្ណ ភេទប្រុស អាយុ ៤២ឆ្នាំ(ឃាត់ខ្លួនបាន) មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាតៃកុងឡាន ,
២-ឈ្មោះ សៀក ភេទប្រុស អាយុប្រហែល ៣៣ ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅក្នុងប្រទេសថៃ (ឃាត់ខ្លួនមិនទាន់បាន)បានធ្វើសកម្មភាពទាក់ទងនាំពលករចំនួន ០៧ នាក់
១-ឈ្មោះ គា សារិក ភេទស្រី អាយុ ៤០ ឆ្នាំ ,
២-ឈ្មោះ រំ យួន ភេទប្រុស អាយុ ១៧ ឆ្នាំ អ្នកទាំងពីរមានទីលំនៅ ភូមិរហាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ,៣-ឈ្មោះ យឿន ស្រីមុំ ភេទស្រី អាយុ២៩ ឆ្នាំ មានទីលំនៅ ភូមិស្លែង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ,
៤-ឈ្មោះ សឿន ភក្តី ភេទប្រុស អាយុ ២៩ឆ្នាំ ,
៥-ឈ្មោះ សេង សុខនី ភេទស្រី អាយុ២៧ ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិវាល ឃុំកណ្តាលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ , ៦-ឈ្មោះ ឆេត ប្រុស ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិរោងគោ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ,
៧-ឈ្មោះ ក្អាត់ ផាន់ណៃ ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិប្រាំដំឡើង ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប បម្រុងនាំឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃ ឆ្លងអូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្រ្តស្រុកសំពៅលូន ខេត្តបាត់ដំបងដោយយកប្រាក់ថ្លៃជូន ក្នុងម្នាក់ ៨.០០០ បាត (ប្រាំបីពាន់បាត) ។
ក្នុងកិច្ចប្រតិបត្តិការ កម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់និងពលករចំនួន០៧នាក់ស្រី០៣ នាក់ ដកហូតវត្ថុតាង៖ រថយន្តម៉ាក កាំម៉ារីឆ្លាមពណ៌ប្រផេះ ចំនួន ០១ គ្រឿង នាំមកកន្លែងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីសាកសួរ ៕










