បទវិភាគ៖ប្រទេសចិននឹងក្លាយជាកម្លាំងចលករបន្ថែមលើ “កម្លាំង សកលខាងត្បូង” កាន់តែច្រើនដល់ការអភិវឌ្ឍប្រទេសG20 និងអភិបាលកិច្ចសេដ្ឋកិច្ចសកល

ចែករំលែក៖

អន្តរជាតិ ៖    “ប្រារព្ធធ្វើឡើង ជា លើក ដំបូង នៅទ្វីប អាហ្វ្រិក ”  “ដែលផ្តោតសំខាន់ ទៅលើ ប្រធាន បទ ស្តីពីសលកលខាង ត្បូង ” “អំពាវនាវ ឱ្យ សាមគ្គីភាពគ្នា ដើម្បីឆ្លើយតបបញ្ហាប្រឈម” ។ល។ នាថ្ងៃទី ២៣ ខែ វិច្ឆិកា តាម ម៉ោងក្នុង តំបន់ កិច្ចប្រជុំកំពូល ក្រុមប្រទេស G20 លើក ទី២០ បាន បិទសម័យអង្គប្រជុំ នៅក្រុង ចូហានណេសប៊ឺក ប្រទេស អាហ្វ្រិកខាងត្បូ ង។ ក្នុង អំឡុង កិច្ច ប្រជុំ កំពូល លោក Li Qiang នាយក រដ្ឋមន្ត្រី ចិន បានថ្លែង សុន្ទរកថា ដោយ គូសបញ្ជាក់ ថា គួរ សាមគ្គីភាព និងធ្វើកិច្ចសហប្រតិបតិ្តការដើម្បី ឆ្លើយតប នឹង ភាពទន់ ខ្សោយនៃការ ងើ បឡើង វិញ របស់ សេដ្ឋកិច្ច សកល ការ ខ្វែង គំនិត ទំនាស់ និង ផលលំបាកក្នុង អភិបាល កិច្ច ។ គួរបញ្ជាក់ ផងដែរថា នៅថ្ងៃ បើក កិច្ច ប្រជុំ កំពូលនេះ ក៏បាន ចេញសេចក្តីថ្លែងការ ណ៍រួម នេះជា លើក ទីមួយ ហើយ ក្នុ ងប្រវត្តិសាស្ត្រ កិច្ចនៃកិច្ច ប្រជុំ កំពូល ដែល បាន បង្ហាញឱ្យ ឃើញនូវ ការបេ្តជ្ញា ចិត្ត របស់ បណ្តាភាគីនានា ក្នុង ការ បង្កើន សាមគ្គីភាពគ្នា និង សហប្រតិបតិ្តការ ដើម្បី រួម គ្នា ឆ្លើយតប នឹង បញ្ហា ប្រឈម ។

        នៅខែ កញ្ញា ឆ្នាំ នេះ លោក Xi Jinping ប្រធាន រដ្ឋ ចិន បាន លើក ឡើងនូវ គំនិត ផ្តួចផ្តើម អភិបាល កិច្ច សកល ដែល បាន ផ្តល់ផែនការសម្រាប់ ដោះស្រាយ ឱនភាព ខាង អភិបាល កិច្ច សកល តាមបែបផែនចិន។ យើងរំពឹង ទុក ថា ប្រទេស G20 អាចដឹក នាំ ការ អនុវត្ត ពហុភាគីនិយម ធ្វើ កំណែង ទម្រង់ ឱ្យ មាន សុក្រឹតភាព នូ វអភិបាលកិច្ច សកល ក៏ដូចជា ជំរុញ ការ អភិវឌ្ឍ រួម របស់ បណ្តា ប្រទេស នានា   ។ កិច្ច ប្រជុំ កំពូលលើក នេះ បាន បើក ធ្វើនៅទ្វីប អាហ្វ្រិក ការ នេះ មិន ត្រឹមតែ ផ្ទុកនូវគោលបំណង រួម របស់ ប្រទេសសកល ខាង ត្បូង ដើម្បី ជំរុញ នវានុវត្តន៍ប្រព័ន្ធ អភិបាល កិច្ច សកល ថែមទាំងបាន បន្សល់ ទុក “ដានស្នាមអនុស្សាវរីយ៍ទ្វីប អាហ្វ្រិក ”យ៉ាង ច្បាស់លាស់ នៃ ការ អភិវឌ្ឍ របស់ប្រទេស G20និង អភិបាល កិច្ច សកល ផងដែរ ។

       ជានិច្ចជាកាល សាមគ្គីគ្នា និង កិច្ច សហប្រតិបតិ្តការ ជា គន្លឹះសំខាន់ សម្រាប់ ការ អភិវឌ្ឍ របស់ មនុស្សជាតិ ហើយ ក៏ជា គោលបំណង ដើម របស់ ក្រុមប្រទេស G20ផង ដែរ។ នៅឆ្នាំ ២០២២ ក្នុង កិច្ច ប្រជុំ កំពូល ប្រទេស G20 នៅកោះបាលី លោក Xi Jinping ប្រធាន រដ្ឋ ចិន បាន លើក ឡើង ថា សាមគ្គីគ្នា ជា កម្លាំង ការ បំបែក បំបាក់ គ្មានច្រកចេញទេ។ នៅឆ្នាំ ២០២៤ ក្នុង កិច្ច ប្រជុំ កំពូល នៅក្រុង រីយ៉ូ ដឺ ហ្សាណេរ៉ូ លោក Xi Jinping ប្រធាន រដ្ឋ ចិន បានលើក ឡើង ពី គំនិត ផ្តួចផ្តើម ដ៏សំខាន់ ស្តីពីការ ជំរុញការ អភិវឌ្ឍ រួម របស់បណ្តា ប្រទេស នានា ដែល បាន ផ្តល់ “ផែនទីចង្អុល បង្ហាញ ផ្លូវ”ដល់ សុក្រឹតភាព នៃ អភិបាលកិច្ច ជា សកល ។ បច្ចុប្បន្ននេះ ខណៈពេល កិច្ច ប្រជុំ កំពូលបាន ប្រារព្ធ ធ្វើ ឡើងនៅ ទ្វីប អាហ្វ្រិក ប្រទេស សកល ខាងត្បូង បាន ចូល រួមចំណែក អភិបាលកិច្ច សកល កាន់តែច្រើន តើ យើងត្រូវធ្វើ យ៉ាង ណា ទើប អាចបង្កបង្កើត និម្មាបនកម្ម ថី្ម នៃ ការ អភិវឌ្ឍ ប្រទេស G20 និង ជំរុញ កំណើន សេដ្ឋកិច្ចសកល ?

        ក្នុង នាម ជា សមាជិក ដ៏សំខាន់ នៃ ប្រទេស G20 និង ប្រទេស កំពុង អភិវឌ្ឍន៍ ធំបំផុត ជា និច្ចជា កាល ប្រទេស ចិន បាន ផ្តួចផ្តើម ឱ្យ ស្តាប់ សំឡេង របស់ ទ្វីបអាហ្វ្រិក យក ចិត្ត ទុក ដាក់ ដល់ កង្វល់ របស់ ទ្វីប អាហ្វ្រិក និងការ គាំទ្រ ប្រតិបតិ្ត ការនៅទ្វីប អាហ្វ្រិក ។ បន្ទាប់ ពីកិច្ច ប្រជុំ កំពូល ក្រុង ហាងចូវ នៅឆ្នាំ ២០១៦ បាន លើក ឡើង «គំនិត ផ្តួច ផ្តើម របស់ ប្រទេស G20ស្តីពីការ គាំទ្រ ឧស្សាហូបនីយកម្ម របស់ ទ្វីប អាហ្វ្រិក និង ប្រទេសអភិវឌ្ឍន៍ តិច តួច »   នៅឆ្នាំ នេះ ប្រទេស ចិន បាន រំលឹកឡើង វិញ និង បូកសរុប លទ្ធផលប្រតិបតិ្តការ និង ប្រសិទ្ធភាព នៃ ការ អនុវត្ត គំនិត ផ្តួចផ្តើម ហើយ បាន ចងក្រងជា “សកម្មភាព ចិន ” ដើម្បី គាំទ្រ កិច្ច កសាង ឧស្សាហូបនីយកម្ម នៃទ្វីប អាហ្វ្រិក ។ ដោយ ឡែក វិធានការ ដូចជា គាំទ្រ បន្ធូរ បន្ថយបំណុល របស់ ប្រទេស កំពុង អភិវឌ្ឍន៍ រួម ជា មួយ អាហ្វ្រិក ខាង ត្បូង លើក ឡើង «គំនិត ផ្តួចផ្តើម ស្តីពីការ គាំទ្រ ទំនើប កម្ម របស់ ទ្វីបអាហ្វ្រិក » និងបង្កើត វិទ្យាស្ថាន អភិវឌ្ឍន៍ សកល ជាដើម នឹង បង្កើន សមត្ថភាព អភិវឌ្ឍ មានភាព ម្ចាស់ការ របស់ប្រទេស ទ្វីបអាហ្រ្វិក ប្រកបភាពប្រកដនិយម ដែល បានជាកម្លាំង ចលករ ថ្មី បំពេញបន្ថែម ដល់ ការ អភិវឌ្ឍ រួម របស់ បណ្តា ប្រទេស នានា ។

    ពេល បច្ចុប្បន្ន នេះ សេដ្ឋកិច្ចសកល មាន ភាព ស៊ីសង្វាក់ គ្នា យ៉ាង ជ្រាល ជ្រៅ គ្មាន ប្រទេស ណាអាចដកខ្លួនបានទេ  ។ តាមរយៈ ទំនើប កម្ម តាម បែបផែន ចិន ត្រូវ ជំរុញ កាន់តែស៊ីជម្រៅ និង ការ អនុវត្ត គំនិត ផ្តួច ផ្តើម ស្តីពីអភិបាលកិច្ច សកល ប្រកប ដោយ ភាពកាន់តែ ជាក់ស្តែង ប្រទេស ចិន នឹង រួម សហការ ជាមួយ ប្រទេស សកល ខាង ត្បូង បំពេញ បន្ថែម “កម្លាំង សកល ខាង ត្បូង”កាន់តែច្រើន ដល់ ការ អភិវឌ្ឍ ប្រទេស G20 និង អភិបាល កិច្ច សេដ្ឋកិច្ច សកល ៕

ប្រភព ៖ (CCFR)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print