រាជធានីភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌធ្ងន់នឹងស្រាល បង្រ្កាបជនសង្ស័យ ០៥នាក់ ក្រោយប្រព្រឹត្តបទល្មើស ៣ករណី ផ្សេងគ្នា ដែលជនសង្ស័យធ្វើសកម្មភាពអុកឡុក រាជធានីភ្នំពេញ ។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្រាល យកជនសង្ស័យ ០៥នាក់ មកបង្ហាញមុខជាសាធារណៈ ។
លោក វរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានបញ្ជាក់អោយដឹងថា ដោយមានឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោក ឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជានិងដោយមានការសម្រប សម្រួលពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូរាជធានីភ្នំពេញ សហការជាមួយនគរបាលច្រកទ្វារអន្តរជាតិអន្តោប្រវេសន៍ក្រុងបាវិត រហូតឈានដល់ការស្រាវជ្រាវនឹងកំណត់មុខសញ្ញាបានឈានដល់ការឃាត់ខ្លួន ជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា ។
នាយការិយាល័យកម្រិតធ្ងន់បន្តថា ករណីទី១ នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៥វេលាម៉ោង ១ រសៀល បានឃាត់ខ្លួនបក្ខពួកដែលបង្ក្រាបបក្ខពួកសេសសល់ ចំនួន ម្នាក់ ក្នុងករណីចាប់ឃុំ ឃាំង និង បង្ខាំងមនុស្សដោយខុសច្បាប់ជំរិតទារប្រាក់ចំនួន ៥មុឺន ២ពាន់ដុល្លារ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោងប្រហែង០២ និង៣០នាទី , ករណីទី២ ករណី លួចមានស្ថានទម្ងន់ទោស គាស់ទ្វារផ្ទះ លួចយកទ្រព្យសម្បត្តិ នៅចំណុចបុរី ភ្នំពេញផាកផ្ទះលេខអផ្លូវចំប៉ា ក្រុមទី១៩ ភូមិខ្ទរសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ , ករណី ៣ ផ្ទុះអាវុធចំនួន ០៥គ្រាប់ នៅចំណុចតំបន់បឹងកក់ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ក្នុងនោះដកហូតវត្ថុតាងបានរួមមាន អាវុធខ្លីម៉ាក K ៥៤ លេខ៧៤៨១ ចំនួន ៨គ្រាប់ , អាវុធខ្លីម៉ាក zaraki M906 ចំនួន ៤គ្រាប់ , នាឡិការដៃ ចំនួន គ្រឿង (របស់ជនរងគ្រោះ) , ខ្សែក៎ ពណ៌ទឹកប្រាក់ចំនួន២ខ្សែ (របស់ជនរងគ្រោះ) , ខ្សែដៃពណ៌ទឹកប្រាក់ចំនួន២ខ្សែ(របស់ជនរងគ្រោះ) , ប៉ាស្ទ័រចំនួន ២ក្បាល , ម៉ូតូ Honda Custom ស្លាកលេខភ្នំពេញ1-HN-1587 ពណ៌ស្លែរចំនួន01គ្រឿង(ជាម៉ូតូធ្វើសកម្មភាព) , ទូរស័ព្ទ ម៉ាក Honor ពណ៌ខ្មៅ ០១គ្រឿង , ញញួរ ពណ៌លឿងលាយខ្មៅចំនួន ០១ (សម្រាប់ធ្វើសកម្មភាពវាយកញ្ចក់ផ្ទះ) , កាបូបស្ពាយ ពណ៌ប្រផេះ ចំនួន០១ , មួកខ្មៅ ០១ និងមួកសុវត្ថិភាព ពណ៌ស ចំនួន០២ ។
បច្ចុប្បន្ន ចំពោះជនសង្ស័យខាងលើខាងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នឹងស្រាល កំពុងធ្វើនីតិវិធី បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ដោយ រ៉ារ៉ា










