ភ្នំពេញ ៖ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅវេលាម៉ោងប្រហែល១០:៣០នាទីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចផ្លូវរថភ្លើង ភូមិ១៧ ក្រុម៧៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលបានប្រព្រឹត្តបទល្មើសលួច(លួចម៉ូតូ០១គ្រឿង) នៅចំណុចមុខផ្ទះ៦១B ផ្លូវលេខ២៥៣ ក្រុមទី២ ភូមិ១ សង្កាត់ទឺកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០២:២៨នាទីយប់រំលងអាធ្រាត ។
ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ កប សុភា ហៅពៅ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ (មានសារធាតុញៀន) ។
ចំណែកវត្ថុតាងចាប់យក ៖១.ម៉ូតូ០១គ្រឿងម៉ាក់HONDA BEAT ពណ៌ស លាយ ក្រហម ពាក់ស្លាកលេខភ្នំពេញ1HS-4193 ដែលមានលេខតួ 9015605 និងម៉ាសុីន9015770 ។ ជារបស់ជនរងគ្រោះ ដែលជនសង្ស័យធ្វើសកម្មភាពលួចយក ។ និងទី២.ម៉ូតូ០១គ្រឿងម៉ាកSIRUIS ពណ៌ខ្មៅ គ្មានស្លាកលេខ ។ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព ។ និងទី៣.ក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់តូច ។
ជនរងគ្រោះមានឈ្មោះ ហុឹម ស្រីណុច ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកលក់កាហេ្វ ស្នាក់នៅផ្ទះជួល ភូមិ២ ផ្លូវបេតុង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធី៕ ដោយ ៖ ភារ៉ា ដង្កោ










