មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទចំនួន២ករណីផ្សេងគ្នានឹងចាក់លែងត្រីចូលបឹងធម្មជាតិវិញជាង២០គីឡូក្រាម

ចែករំលែក៖

ខេត្តកំពង់ចាម: មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទចំនួន ២ករណី ស្ថិតក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកងមាស ខេត្តកំពង់ចាម ប្រតិបត្តិការនេះធ្វើឡើងកាលពីរសៀលម្សិលមិញនេះ។

បើតាមមន្ត្រីរដ្ឋបាលជលផលបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកព្រៃឈរ អាជ្ញាធរស្រុកកងមាស កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃឈរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន និងព្រែកក្របៅ និងសហគមន៍ នេសាទសាមគ្គីឃុំមៀន ដឹកនាំដោយ ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយបង្ក្រាបបានចំនួន ០២ករណី និងបំផ្លាញចោលវត្ថុតាងរួមមាន៖ ករណីទី០១ ឧបករណ៍លូស្បៃមុងចំនួន ០៣មាត់ របាំងស្បៃមុងប្រវែង ១៥០ម៉ែត្រ បង្គោលចម្រឹងចំនួន ២៥ដើម ចាក់លែងត្រីចម្រុះទម្ងន់ ០៥គីឡូក្រាម នៅចំណុចចុងបឹងកេះ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

...

ករណីទី០២-ឧបករណ៍លូស្បៃមុងចំនួន ០៩មាត់-របាំងស្បៃមុងប្រវែង ៤៥០ម៉ែត្រ-បង្គោលចម្រឹងចំនួន ១៧៥ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ១៨គីឡូក្រាម នៅចំណុចរណ្តៅខ្សាច់ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print