ព័ត៌មានបឋម៖ ភ្ញាក់ផ្អើលទាំងព្រឹក អ្នកភូមិប្រទះឃើញទារិកាម្នាក់ ដែលទើបតែកើតត្រូវគេយកទៅផ្លុងចោលទាងរស់ នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកខណៈ អ្នកភូមិបានប្រទះឃើញទារិកាម្នាក់ ដែលទើបតែកើតត្រូវគេយកទៅផ្លុងចោលទាងរស់ ព្រមទងរបាយការណ៏មកអាជ្ញាធរមូលដ្ឋានមកអន្តរាគមន៍នៅក្រុងបាវិត។

ការភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង៤ទាបភ្លឺថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ ផ្លូវចូលវត្តព្រៃយាយ ស្ថិតក្នុងភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។

ប្រជាពលរដ្ឋដែលជាអ្នកប្រកបរបររកស៊ីលក់បាយបានអោយដឹងថា នៅវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ ២០២៥នេះ គាត់បានប្រទះឃើញក្មេងស្រីម្នាក់ត្រូវគេយកមកផ្លុងចោល ដោយមិនទាន់ទាំងកាត់សុខ ហើយគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកជួយអន្តរាគមន៍យកក្មេងនេះទៅមន្ទីរពេទ្យ ដោយសារក្មេងនេះនៅមានអាយុជីវិតនៅឡើយ។

...

ប្រជាពលរដ្ឋបានធើ្វរការស្ដីបន្ទោសចំពោះម្ដាយទារិការខាងលើ មិនគួរឡើយដាច់ចិត្តដល់ថ្នាក់យកកូនមកផ្លុងចោលបែបនេះសោះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print