លោកត្រាំនឹងចាត់បញ្ជូនបេសកជនទៅកាន់ក្រុងមូស្គូ ដើម្បីពិគ្រោះពិភាក្សាអំពីផែនការសន្តិភាពរុស្ស៊ី-អ៊ុយក្រែន អ៊ុយក្រែនបានឯកភាពជាគោលការណ៍ចំពោះកិច្ចព្រមព្រៀងសន្តិភាពដែលលើកឡើងដោយអាមេរិក

ចែករំលែក៖

អន្តរជាតិ ៖ ថ្ងៃទី ២៥ ខែវិច្ឆិកា លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនង សង្គម ថា លោក នឹង ចាត់ បញ្ជូន បេសកជន ទទួល បន្ទុក បញ្ហា មជ្ឈិម បូព៌ា របស់ អាមេរិកឱ្យ ទៅកាន់ ទីក្រុង មូស្គូ រដ្ឋធានី ប្រទេសរុស្ស៊ី ដើម្បី ជួបសន្ទនាជាមួយលោកភូទីន ប្រធានាធិបតី រុស្ស៊ី ដើម្បី សម្រេច ផែនការ សន្តិភាព ដែល មាន គោលបំណង បញ្ចប់ វិបត្តិអ៊ុយក្រែន ។ ផែនការ ថ្មី ចំនួន ២៨ចំណុច ដែល ព្រាង ដោយ អាមេរិក ត្រូវ បាន កែសម្រួល បន្តិច បន្តួច ហើយ បច្ចុប្បន្ន សល់ តែ ការ ខ្វែងគំនិត មួយ ចំនួន ប៉ុណ្ណោះ ដែល ត្រុវ ពិភាក្សា ថែមទៀត។

គួរ បញ្ជាក់ថា ថ្ងៃទី ២៥ ខែវិច្ឆិកា ប្រព័ន្ធ សារព័ត៌មាន ជា ច្រើន របស់ អាមេរិក បាន ដកស្រង់ ការ អធិប្បាយ របស់ មន្ត្រី ពាក់ព័ន្ធ របស់ អាមេរិក ថា អ៊ុយក្រែនបាន ឯកភាព ជាគោលការណ៍ ហើយ ចំពោះកិច្ចព្រមព្រៀង សន្តិភាពដែលលើកឡើង ដោយអាមេរិក ប៉ុន្តែមាត្រា មួយចំនួននៅតែត្រូវការពិភាក្សា ថែមទៀត។ នៅថ្ងៃដដែល លេខាធិការ តែ គណៈកម្មាធិការ សន្តិសុខ និង ការពារជាតិ អ៊ុយក្រែន បាន លើកឡើងថា គណៈប្រតិភូអ៊ុយក្រែន និង អាមេរិកបានឈានដល់ គំនិតឯកភាពគ្នា លើ មាត្រាស្នូល នៃ កិច្ចព្រមព្រៀងសន្តិភាពដែលបានពិភាក្សានៅទីក្រុងហ្សឺណែវ កាល ពី ពេល ថ្មីៗនេះ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print