ក្រសួងការបរទេសចិន៖ នៅលើពិភពលោកមានប្រទេសចិនតែមួយគត់ នេះជាការពិតដែលមិនអាចកែប្រែបាន

ចែករំលែក៖

អន្តរជាតិ ៖ ថ្ងៃទី ២៥ ខែវិច្ឆិកា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបាន ថ្លែងថា នៅលើពិភពលោកមានប្រទេសចិនតែមួយគត់ តៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិនដែល មិនអាចកាត់ផ្តាច់បាន នេះជាការពិតដែលមិនអាចកែប្រែបាន និងមិនអនុញ្ញាតឱ្យ មួលបង្កាច់ និងបំភ្លៃជាដាច់ខាត។

លោកស្រី Mao Ning បាន លើកឡើងថា ឆ្នាំ ១៩៤៥ ជប៉ុនបានចុះហត្ថលេខាលើឯកសារចុះចាញ់សង្គ្រាម ដោយសន្យាយ៉ាងច្បាស់លាស់ថា នឹង អនុវត្ត យ៉ាងស្មោះនូវ «សេចក្តីប្រកាស Potsdam » និងប្រគល់ តៃវ៉ាន់ ឱ្យចិនវិញដោយគ្មានលក្ខខណ្ឌ ។ ប្រទេសចិន បានស្តារ អធិបតេយ្យភាពចំពោះតៃវ៉ាន់វិញ ពោលគឺបានស្តារអធិបតេយ្យភាពចំពោះតៃវ៉ាន់ ទាំងតាមផ្លូវច្បាប់ និង ការពិត ។ ឆ្នាំ ១៩៤៩ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនបានចូលជំនួសរដ្ឋាភិបាល សាធារណរដ្ឋ ចិន នេះគឺជាការ ផ្លាស់ប្តូរ រដ្ឋអំណាច ក្រោមស្ថាន ភាពដែល មិនបានផ្លាស់ប្តូរតួអង្គច្បាប់អន្តរជាតិរបស់ចិន ពោលគឺ អធិបតេយ្យភាព និង ទឹកដីមានស្រាប់ របស់ចិន មិនមានការកែប្រែអ្វីទេ ។ ហេតុនេះ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនមាន អធិបតេយ្យភាពពេញលេញចំពោះប្រទេស ចិនទាំងមូល ក្នុងនោះ បូករួមទាំង អធិបតេយ្យភាពចំពោះ តៃវ៉ាន់ផងដែរ។ លើសពីនេះ «សេចក្តីថ្លែងការណ៍រួម ចិន-ជប៉ុន» ឆ្នាំ ១៩៧២ បាន បញ្ជាក់ថា រដ្ឋាភិបាល ជប៉ុនទទួលស្គាល់ថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជា រដ្ឋាភិបាល ស្របច្បាប់តែ មួយគត់របស់ប្រទេសចិន ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print