វេទិកាធុរកិច្ចថាមពលចិន-រុស្ស៊ីលើកទី៧បានបើកធ្វើ លោកDing Xuexiangអានសារលិខិតអបអរសាទររបស់លោកXi Jinpingនិងថ្លែងសុន្ទរកថា

ចែករំលែក៖

អន្តរជាតិ ៖ ថ្ងៃទី ២៥ ខែវិច្ឆិកា វេទិកាធុរកិច្ចថាមពល ចិន-រុស្ស៊ីលើកទី៧ បានបើក ធ្វើនៅ សណ្ឋាគារ រដ្ឋDiaoyutai ។លោក Ding Xuexiangសមាជិក អចិន្ត្រៃយ៍ នៃ ការិយាល័យ នយោបាយ នៃ គណៈកម្មាធិការ មជ្ឈិម បក្ស កុម្មុយនីស្ត ចិន និង ជា ឧបនាយករដ្ឋមន្ត្រី ចិន បាន អញ្ជើញ ចូលរួម ពិធី បើក និង អាន សារលិខិត អបអរសាទរ របស់ លោក Xi Jinping ប្រធានរដ្ឋ ចិន ព្រមទាំង ថ្លែង សុន្ទរកថា គន្លឹះ។

លោក Ding Xuexiangបាន លើកឡើងថា កិច្ចប្រជុំ ពេញអង្គ លើក ទី ៤ នៃគណៈកម្មាធិការ មជ្ឈិម បក្ស កុម្មុយនីស្ត ចិន អាណត្តិទី ២០ បាន ធ្វើ ការ រៀបចំ ចាត់ ចែង យុទ្ធសាស្ត្រសម្រាប់ ប្រទេស ចិន ពង្រីកការ បើកចំហក្នុង កម្រិត ខ្ពស់ និង កសាង ប្រទេសខ្លាំងក្លា ផ្នែក ថាមពល ។ ភាគី ចិន រីករាយ ធ្វើការ ជាមួយភាគី រុស្ស៊ី អនុវត្ត ថែមមួយកម្រិត ទៀត នូវ គំនិត ឯកភាព សំខាន់ របស់ ប្រមុខរដ្ឋ នៃ ប្រទេសទាំងពីរ បន្តធ្វើ ឱ្យ កិច្ចសហប្រតិបត្តិការ ជា យុទ្ធសាស្ត្រ លើ វិស័យ ថាមពល មានភាព កាន់ តែ ស៊ីជម្រៅ ត្រួសត្រាយ ឥតឈប់ឈរ នូវ និម្មាបនកម្ម ថ្មី នៃ កិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ។
លោក Ding Xuexiangបាន លើកឡើង សំណើ ៣ចំណុច ស្តីពី កិច្ចសហប្រតិបត្តិការ ថាមពេល រវាង ចិន-រុស្ស៊ី ៖ទី១ បង្កើន ការ តភ្ជាប់ និង កិច្ចសហប្រតិបត្តិការ ផ្នែក ខ្សែសង្វាក់ ផលិតកម្ម ទាំងមូល ។ ទី ២ បង្កើន ការអភិវឌ្ឍនិង កិច្ចសហប្រតិបត្តិការ ផ្នែក បរិវត្តកម្ម ថាមពល ។ ទី៣ បង្កើន កិច្ចសហប្រតិបត្តិការ ពុហភាគី៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print