រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់​ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា​ ចាប់ពីថ្ងៃទី២៨ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ​៖​ តបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោក វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេស នូវែលសេឡង់ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៨ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងឱកាសបំពេញទស្សនកិច្ច លោក វីនស្តុន ភីធឺរ នឹងអញ្ជើញចូលជួបសម្តែងការគួរសម ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ លោក វីនស្តុន ភីធឺរ ក៏នឹងជួបទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាអំពី ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងនូវែលសេឡង់ និងកម្ពុជា លើវិស័យ ដែលមានសក្តានុពលបម្រើផលប្រយោជន៍រួម។

...

ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ លោក វីនស្តុន ភីធឺរ នឹងបញ្ជាក់ឡើងវិញនូវ ការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងដើម្បី ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print