អស្ចារ្យណាស់អង្គុយលេីម៉ូតូមិនដឹងអីផង,ក្រុមលោកបងកាប់ផងចាក់ផ​ង​ បណ្ដាលឱ្យរងរបួសធ្ងន់​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ ផេកផ្លូវការស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺនៅរសៀលថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០២៥នេះបានឲ្យដឹងថា ប្រតិបត្តិការក្ដៅគគុ​ក​សហការស្រាវជ្រាវតាមឃាត់ខ្លួនបានមុខ​សញ្ញាជាចារីនិងស​ហចារី​ ៧នាក់​ ដកហូតបានដាវនិងកាំបិត​ ករណី​ហិង្សាដោយ ចេតនា នៅមុខក្លឹប​ ប៊ីឌីអរ​ ស្ថិតនៅផ្លូវជាតិលេខ​៤១​ ភូមិឧកញ៉ាទេព​ ឃុំត្រពាំងគង​ ស្រុកសំ​រោងទង​ ខេត្ដកំពង់ស្ពឺ​ កាល ពីយប់ថៃ្ងទី២៤​ ខែវិច្ឆិកា​ ឆ្នាំ២០២៥។

មន្ត្រីនៅក្បាលនៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​ ជុន​ កែវមេសា​ ភេទ ប្រុស​ អាយុ​ ១៧ឆ្នាំ​ ត្រូវចំខ្នង​ដៃ​ ខ្នងជេីងខាងឆ្វេង​បណ្តាលឱ្យរងរបួស​ ត្រូវបានក្រុមគ្រួសារយកព្យាបាល​នៅមន្ទីរពេទ្យតេជោសន្តិភាព​ រាជធានីភ្នំពេញ ។ 

ដោយអនុវត្តតាមការដឹកនាំបញ្ជា លោក​ឧត្តមសេនីយ៍​ទោ ឃឹម សុកខៃ ស្នងការនគរបា​ល​ខេត្ដ​កំពង់ស្ពឺ​ និងលោកឧត្តមសេ​​នីយ៍ត្រី សម សាក់ ស្នងការរងទទួ​លផែនការងារព្រហ្មទណ្ឌ​នឹងការដឹកនាំផ្ទាល់ដោ​យលោកឧត្តមសេ​នីយ៍ត្រី រស់ រដ្ឋា ស្នងការរង​ជំនួយកា​រដឹកនាំការិយាល័យព្រហ្ម​ទណ្ឌកំរិតស្រាល​ កំលាំងស​ហការអធិការដ្ឋាននគរបាលស្រុកសំរោងទង​ និងអធិ​កា​រដ្ឋាន

នគរបាលស្រុកអង្គស្នួល​ ខេត្ដកណ្ដាល​ សមត្ថកិច្ចបានអនុវត្ដ​ និងស្រាវជ្រាវរហូតធ្វេីការកំណត់​និងឃាត់ខ្លួនមុខសញ្ញាសង្ស័យ​បាន៧នាក់៖

១-ឈ្មោះ អ៊ាន រ៉ាយុទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកអង្គស្នួល​ (កាប់ជនរងគ្រោះ)​ ។ 

២-ឈ្មោះ កា សុធារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល​ ស្រុកអង្គស្នួល​ (កាប់ម៉ូតូ)​ ។ 

៣-ហួរ ប៊ុនហាយ ភេទប្រុស អាយុ១៧ឆ្នាំ​ នៅភូមិព្រៃពង្រ ឃុំសំបូរ(កាន់ដាវ)​ ស្រុកសំរោងទង។

៤-ឈ្មោះ ម៉ុន សៀវថាវ ភេទប្រុស អាយុ១៧ឆ្នាំនៅភូមិថ្មគោល ឃុំសំបូរ​ ស្រុកសំរោងទង​ ។

៥-រ៉ាន សុវណ្ណា ភេទប្រុស អាយុ១៨ឆ្នាំនៅភូមិព្រៃពង្រ ឃុំសំបូរ​ ស្រុកសំរោងទង​ ។ 

៦-ឈ្មោះ ណាច ចាន់តុលា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល​ ។ 

៧-ឈ្មោះ ម៉ៅ វិទូ ហៅ ជាតិ ភេទ ប្រុស អាយុ ១៦ ឆ្នាំ នៅភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល​ ។ 

      ក្រោយឃាត់ខ្លួននិងសាកសួរជនសង្ស័​យទាំង៧​ បានឆ្លើយសារភាពនិង​ទទួលស្គាល់ថា ពិតជាបានធ្វេីស​កម្មភាពកាប់និងចាក់ទៅលេី​ជនងគ្រោះ និងកាប់ម៉ូតូពិត​ប្រាកដមែន។ ករណីខាងលើ​​បានកសាងសំណុំរឿង​នឹងប្រគល់ជូនការិយាល័យព្រហ្មទណ្ឌខេត្ដបន្ដនិតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print