ការចាប់ឆ្នោត World Cup នឹងមិនឱ្យជើងខ្លាំង អេស្ប៉ាញ-អាហ្សង់ទីន បារាំង-អង់គ្លេសប៉ះគ្នាមុនវគ្គផ្តាច់ព្រ័ត្រឡើយ

ចែករំលែក៖

សហព័ន្ធបាល់ទាត់ពិភពលោក (FIFA)បានប្រកាសពីនីតិវិធីនៃការចាប់ឆ្នោតកាលពីថ្ងៃអង្គារថាអេស្ប៉ាញមិនអាចជួបអាហ្ស៊ង់ទីនទេ ហើយបារាំងនឹងមិនជួបជាមួយអង់គ្លេសមុនការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្របប្រសិនបើពួកគេឈ្នះក្នុងវគ្គចែកពូលដែលមាន៤៨ក្រុម។

ច្បាប់នេះមានគោលបំណងរក្សាតុល្យភាពនៃការប្រកួតប្រជែងក្នុងទម្រង់ 48 ក្រុមដែលបានពង្រីក ដោយធានាថាក្រុមដែលមានចំណាត់ថ្នាក់កំពូល (អេស្ប៉ាញ) និងលេខ ពីរ (ជើងឯកពិភពលោកអាហ្សង់ទីន) មិនឱ្យប៉ះគ្នាបាន ដោយអនុវត្តដូចគ្នាចំពោះលេខបី (បារាំង) និងលេខបួន (អង់គ្លេស)។

ប្រទេសដែលមានលេខរៀងកំពូលគេទាំងបួននឹងមិនអាចជួបគ្នារហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃការប្រកួត ប្រសិនបើក្រុមទាំងនោះឈ្នះក្នុងពូលរបស់ពួកគេ។

ការចាប់ឆ្នោត World Cup ឆ្នាំ 2026 ធ្វើឡើងនៅថ្ងៃទី 5 ខែធ្នូ ក្នុងទីក្រុង Washington ជាមួយនឹងកាលវិភាគប្រកួតដែលបានធ្វើបច្ចុប្បន្នភាព រួមទាំងកីឡដ្ឋាន និងម៉ោងចាប់ផ្តើម ដែលនឹងចេញផ្សាយនៅថ្ងៃទី 6 ខែធ្នូ។ 

ម្ចាស់ផ្ទះកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិកស្ថិតនៅក្នុង Pot 1 ដែលរួមមានអេស្ប៉ាញ អាហ្សង់ទីន បារាំង អង់គ្លេស ប្រេស៊ីល ព័រទុយហ្គាល់ ហូឡង់ បែលហ្សិក និងអាល្លឺម៉ង់។

Pot 2 : ក្រូអាត ម៉ារ៉ុក កូឡុំប៊ី អ៊ុយរូហ្គាយ ស្វីស ជប៉ុន សេណេហ្គាល់ អ៊ីរ៉ង់ កូរ៉េខាងត្បូង អេក្វាឌ័រ អូទ្រីស និងអូស្ត្រាលី។

Pot 3: ន័រវេស ប៉ាណាម៉ា អេហ្ស៊ីប អាល់ហ្សេរី ស្កុតឡេន ប៉ារ៉ាហ្គាយ ទុយនីស៊ី កូតឌីវ័រ អ៊ូសបេគីស្ថាន កាតា អារ៉ាប៊ីសាអូឌីត និងអាហ្វ្រិកខាងត្បូង។

Pot 4: ហ្ស៊កដានី, Cape Verde, ហ្គាណា, គូរ៉ាកាវ, ហៃទី, នូវែលសេឡង់ និងអ្នកឈ្នះពីការប្រកួតPlay-off នៅអ៊ឺរ៉ុបនិងទ្វីបផ្សេង។

ការប្រកួតនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ចាប់ផ្តើមនៅថ្ងៃទី 11 ខែមិថុនា ជាមួយនឹងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី 19 ខែកក្កដា នៅទីក្រុង New Jersey ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print