ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ការវាស់វែងបោះបង្គោលព្រំដែនរបស់ក្រុបច្ចេកទេសវាស់វែងព្រំដែនធ្វើការរួមជាមួយគ្នារវាងក្រុមបច្ចេកទេសកម្ពុជានិងក្រុមបច្ចេកទេសសៀម = មិនមែនធ្វើការដោយឡែកពីគ្នាទេ ដូចអាមាត់វៀចនិយាយទេ អត់ដឹងខ្យល់អីចេះតែនិយាយឲ្យតែបានវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា?
២- រាជរដ្ឋាភិបាលកម្ពុជាធ្វើអ្វីទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល = មិនមែនធ្វើនិងរត់តាមពាក្យសំដីរបស់ក្រុមអ្នកមាត់ដាចនៅក្រៅប្រទេសទេ។
៣- សៀមជួបគ្រោះធ្ងន់ធ្ងរបន្តបន្ទាប់ឥតស្រាកស្រាន្ត = ទឹកជំនន់ដ៏ចម្លែកកំពុងវាយប្រហារបណ្តាខេត្តភាគខាងត្បូង១០ខេត្តនិងថែមទាំងមានព្យុះកំបុតត្បូងដ៏ធំថែមទៀត?
៤- គ្រោះដ៏ធំមហិមាមិនធ្លាប់មានជាង៣០០-៤០០ឆ្នាំមកនេះ = បើតាមជំនឿគឺជាបណ្តាសារពីព្រះដែលតែងតែប្រកាន់យុត្តិធម៌និងអ្នកដែលបំពានឈ្លានពានគេតែងទទួលផលអាក្រក់?
៥- កិច្ចការវាស់វែងបោះបង្គោលខ័ណ្ឌសីមាព្រំដែនបានដំណើរការលឿនតាមការងារឯកភាពគ្នារវាងកម្ពុជានិងសៀម = បែរជាមានអ្នកប្រឆាំងថាធ្វើលឿនពេក ដល់មិនបានធ្វើកន្លងទៅគេថាម៉េចមិនគិតពីការងារបោះបង្គោលខ័ណ្ឌព្រំដែនឲ្យបានឆាប់ៗ?
៦- អាកប្បកិរិយាឈ្លើយរបស់អនុទីនហុចផលអាក្រក់ដល់ខ្លួន = ឈរលូកហោប៉ៅជាមួយលោកត្រាំនាំដល់ផ្តាច់ការចរចាពន្ធគយ ឈរឱបដៃជាមួយមេដឹកនាំចិនមិនបានទទួលស្វាគមន៍ពីចិនទេ។
៧- កាសែតសៀមច្រើនតែបំភ្លៃការពិត = ឥឡូវទទួលស្គាល់ភាពទន់ខ្សោយនិងការបាក់មុខមាត់របស់សៀមនៅចំពោះមុខអន្តរជាតិនិងមហាអំណាច។
៨- ការតាមអង្វរលោកត្រាំពីពន្ធគយ = គឺជាអនុទីនកប់ពពក ជ្រកអាចម៍ជន្លេន?
៩- មេដឹកនាំសៀមចង់ធ្វើឲ្យសៀមក្លាយជាមហាអំណាច = តែសៀមនៅឆ្ងាយណាស់មិនអាចក្លាយជាមហាអំណាចបានទេ។
១០- ក្រុមជ្រុលនិយមសៀមមួយចំនួនចង់ឲ្យរដ្ឋាភិបាលសៀមរំលោភច្បាប់ តែមិនអាចទៅរួច = ការបោះបង្គោលព្រំដែននៅភូមិព្រៃចាន់និងភូមិជោគជ័យជិតរួចរាល់ហើយ = សៀមមិនអាចប្រកែកបានទេ ត្រូវតែយកឯកសារអន្តរជាតិនិងផែនទីបារាំងបន្សល់ទុក។ ចាប់ពីថ្ងៃនេះតទៅលែងមានលួសបន្លា ការចាក់មីក្រូបំពងសម្លេងរំខានទៀតហើយ ៕
ដោយ ៖ សិលា










