លោក Xi Jinping សម្តែងមរណទុក្ខចំពោះជនរងគ្រោះស្លាប់ និងភ្នាក់ងារពន្លត់អគ្គិភ័យដែលបាន ពលីជីវិត ក្នុងឧបទ្ទវហេតុឆេះអគារស្នាក់នៅដ៏ធ្ងន់ធ្ងរនៅតំបន់ Tai Po ក្រុងហុងកុង និងបង្គាប់ឱ្យ ខិតខំអស់ពីលទ្ធភាពដើម្បីពន្លត់អគ្គភ័យ

ចែករំលែក៖

អន្តរជាតិ ៖ រសៀលថ្ងៃទី ២៦ ខែវិច្ឆិកា អគារស្នាក់នៅជាច្រើនខ្នងនៅតំបន់ Tai Po ក្រុងហុងកុង បាន កើតមាន គ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅ ដែលបានបណ្តាលឱ្យ មានមនុស្សស្លាប់ និងរងរបួសយ៉ាងច្រើន ។

ក្រោយពីកើតមានឧបទ្ទវហេតុ លោក Xi Jinping ប្រធានរដ្ឋចិន មាន ការយកចិត្តទុកដាក់ខ្ពស់ និងឈ្វេងយល់ពីការងារជួយសង្គ្រោះ និង ស្ថានភាពមនុស្ស ស្លាប់ និងរងរបួស ភ្លាមៗ ។ លោកបាន ផ្តល់អនុសាសន៍ ឱ្យអ្នកទទួលខុសត្រូវ នៃការិយាល័យទំនាក់ទំនងនៃ រដ្ឋាភិបាល មជ្ឈិមប្រចាំ ហុងកុង ឱ្យពាំនាំ ការ កាន់ទុក្ខ ចំពោះជនរងគ្រោះស្លាប់ និងភ្នាក់ងារពន្លត់អគ្គិភ័យដែលបាន ពលីជីវិត និង ចូលរួមរំលែកទុក្ខ និង សួរសុខទុកចំពោះ សាច់ញាតិជនរងគ្រោះ និង មនុស្សដែលរងគ្រោះជូនចំពោះលោក Lee Ka Chiu John ប្រធានរដ្ឋបាល នៃតំបន់រដ្ឋបាលពិសេសហុងកុង។ លោកបាន បង្គាប់ឱ្យ ការិយាល័យមជ្ឈិមបក្ស ប្រចាំហុងកុងនិងម៉ាកាវ និង ការិយាល័យទំនាក់ទំនងនៃ រដ្ឋាភិបាល មជ្ឈិម ប្រចាំ ហុងកុងផ្តល់ការគាំទ្រដល់ រដ្ឋបាលនៃតំ បន់រដ្ឋបាលពិសេសហុងកុង ធ្វើយ៉ាងណាខិតខំ ពន្លត់អគ្គិភ័យឱ្យអស់ពីលទ្ធភាព ខិតខំពេញទំហឹង ដើម្បីធ្វើការងាររុករក និងជួយសង្គ្រោះ ព្យាលបាល អ្នករងរបួស និង ផ្តល់ទីន្លែងស្នាក់នៅជូនអ្នករងគ្រោះ ជាដើម។ ស្ថាប័ន និង តំបន់ ពាក់ព័ន្ធផ្តល់ត្រូវជំនួយ ឧបត្ថម្ភដ៏ចាំបាច់ ខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការខាតបង់ ដែលបណ្តាលមកពីគ្រោះអគ្គិភ័យឱ្យបាន ជាអប្បបរមា៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print