ភ្នំពេញ ៖ ទារកម្នាក់ទើបនឹងកើត ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញ បន្ទាប់ពីជនមិនស្គាល់មុខផ្លុងចោលតាមផ្លូវលំ ក្នុងភូមិព្រៃល្ងរ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយរាយការណ៍ទៅអាជ្ញាធរសង្កាត់ដើម្បីយកទៅបីបាច់ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
តាមប្រជាពលរដ្ឋបានឱ្យដឹងថា នៅវេលាខាងលើមានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវក្នុងភូមិ ប្រទះឃើញទារកម្នាក់ ត្រូវបានជនមិនស្គាល់មុខយកទៅបោះផ្លុងចោលតាមផ្លូវ ឃើញដូច្នោះស្រែកប្រាប់អ្នកភូមិ ផ្ទះក្បែរខាង នាំទៅជួយមើល និងរាយការណ៍ទៅអាជ្ញាធរសង្កាត់ ចុះទៅពិនិត្យ ។
...
ទារកខាងលើបើតាមការសន្និដ្ឋាន ទើបកើត អាយុជិត១ខែ តែជាអកុសល ត្រូវបានឪពុកម្តាយ យកមកចោលបែបនេះទៅវិញ រួចអាជ្ញាធរនាំយកទៅសាលាសង្កាត់ចោមចៅទី២ ដើម្បីបីបាច់ថែរក្សា ៕
ដោយ៖សុខាសែនជ័យ










