តុលា​ការ​ខេត្តកំពង់ចាម សម្រេច​ឃុំ​ខ្លួន​ឃាតកដែលសម្លាប់មនុស្ស ៩នាក់ នៅភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​ ដាក់ពន្ធនាគារ

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាប ជូនដល់សាធារណៈជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឃាតកម្ម និង ឃាតកម្មគិតទុកជាមុន សម្លាប់ជនរងគ្រោះចំនួន ៩នាក់ នៅភូមិទួលសំបូរ ឃុំទួលសំបូរ ស្រុកស្ទឹងត្រង់ ខេត្ត កំពង់ចាម ដែលមានជនសង្ស័យឈ្មោះ សុបិន មិនា ភេទប្រុស កើតថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៥ អាយុ ២០ឆ្នាំ ហើយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានទទួលចាត់ការសំណុំ រឿងលេខ ១១០៦ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងករណី ឃាតកម្ម និងឃាតកម្មគិតទុកជាមុន ដែលមានជនត្រូវចោទឈ្មោះ សុបិន មិនា ភេទប្រុស កើតថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៥ អាយុ ២០ឆ្នាំ ត្រូវបាន តំណាងអយ្យការចោទប្រកាន់តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៧៩៧ អ.យ.ឆ/២៥ ចុះថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម។

សាលាដំបូងខេត្តកំពង់ចាម បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ១១០៦ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានជនត្រូវចោទឈ្មោះ សុបិន មិនា ភេទប្រុស កើតថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៥ អាយុ ២០ឆ្នាំ សញ្ជាតិខ្មែរ ត្រូវបានចោទប្រកាន់ពីបទ “ឃាតកម្ម និងឃាតកម្មគិតទុកជាមុន” កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ប្រព្រឹត្តនៅចំណុចតំបន់គៀនឃ្លាំង ស្ថិតនៅភូមិទួលសំបូរ ឃុំទួលសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បទល្មើសដែលមានចែង និងបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា១៩៩ និងមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ។

បន្ទាប់ពីបានសាកសួរជនត្រូវចោទខាងលើ និងបានពិនិត្យភស្តុតាងដែលមានក្នុងសំណុំរឿង ចៅក្រមស៊ើប សួរនៃសាលាដំបូងខេត្តកំពង់ចាមបានចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នលេខ ២២៥៣ “ញ”ព្រ.១/២៥ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ និងដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ២២៥៤ “ញ”ព្រ.១/២៥ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លើឈ្មោះ សុបិន មិនា ភេទប្រុស កើតថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៥ អាយុ ២១ឆ្នាំ ជាបណ្តោះអាសន្ន នៅពន្ធនារគារខេត្តកំពង់ចាម ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់។ ណាម

...

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សូមបញ្ជាក់បន្ថែមផងដែរថា សាលាដំបូងខេត្តកំពង់ចាម នឹងមានវិធានការបន្តយ៉ាងតឹងរឹងស្របតាមច្បាប់ ចំពោះជនត្រូវចោទខាងលើ ។​ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print