ព័ត៌មានបឋម៖ សូមចូលរួមរំលែកទុក្ខ!បុរសម្នាក់ស្លាប់ទាំងព្រឹកដោយសាររថយន្តសាំយ៉ុងបុករុឺម៉កម៉ូតូដឹកត្រីនៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ទាំងព្រឹកដោយសាររថយន្តសាំយ៉ុងបុករុឺម៉កម៉ូតូដឹកត្រីនៅស្រុកស្វាយទាប ។

ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង៦និង២០នាទីព្រឹកថ្ហៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលាម៉ោង៦និង២០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរុឺម៉កម៉ូតូដឹកត្រីបុកជាមួយរថយន្តសាំយ៉ុងបណ្តាលឲ្យបុរសម្នាក់ជាអ្នកបើករុឺម៉កម៉ូតូដឹកត្រីស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បង្កឱ្យស្ទះចរាចរណ៍ទាំងព្រឹក។

ក្រោយពីកើតហេតុ សមត្ថកិច្ចនិងពលរដ្ឋបានរុញរថយន្តសាំយ៉ុងចេញពីផ្លូវ ដើម្បីសម្រួលចរាចរណ៍ឲ្យរថយន្តដឹកកម្មករក៏ដូចជាអ្នកធ្វើដំណើរអាចធ្វើចរាចរណ៍បាន ចំណែកសពសមត្ថកិច្ចនគរបាលស្រុកបានធ្វើកំណត់ហេតុនិងបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលនិងសោកសង្រេងបំផុត៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print