អាជ្ញាធរខេត្ត និង ស្រុក ដឹកនាំកម្លាំងចុះល្បាតឃាត់រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ នៅតាមផ្លូវជាតិលេខ៥

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ រថយន្តដែលតែងតែដឹកបង្ករឱ្យខូចខាតផ្លូវរបស់រដ្ឋជាយូណាស់មកហើយនោះ នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំង និង រដ្ឋបាលស្រុកសាមគ្គីមានជ័យ ដឹកនាំកម្លាំងចុះល្បាតចាប់ឃាត់រថយន្តដែលតែងតែដឹកលើសទម្ងន់រាប់ឆ្នាំមកហើយនោះ ។
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា រថយន្តទាំងនេះ បានធ្វើសកម្មភាពដឹកបំផ្លាញផ្លូវស្ទើររាល់ថ្ងៃទៅហើយ មួយឆ្នាំពេញមួយឆ្នាំ រហូតដល់ផ្លូវនៅតាមតំបន់នេះខូចស្ទើអស់ទៅហើយ ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅយប់ថ្ងៃទី២៨ ខែវិច្ឆិការ ឆ្នាំ២០២៥នេះកងកម្លាំង ដឹកនាំដោយ លោក ជា សុខរិទ្ធ ជាអភិបាលរងខេត្តកំពង់ឆ្នាំង បានធ្វើការចុះឃាត់បានរថយន្តចំនួន៤គ្រឿង ដោយក្នុងមួយរថយន្តដឹករហូតដល់៤៤តោន ដឹកចេញពីផ្លូវ គ្រួសក្រហម ភូមិច្រកសង្កែ ភូមិត្រពាំងម្ទេស បន្តឡើងមកលើផ្លូវកៅស៊ូលេខ១៣៧ ពីភូមិត្រពាំងម្ទេស ចំណុចផ្សារត្រាច ខេត្តកំពង់ឆ្នាំង ដឹកឆ្ពោះទៅ ព្រែកតាមាក់ ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និង ខេត្តកំពង់ចាម រថយន្តទាំង៤គ្រឿងនេះជារថយន្តដឹកឈើអាកាស្យា ។
យោងតាមការបញ្ជាក់ពីមន្រ្តីរជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទ បានបញ្ជាក់នៅក្នុងរបាយការណ៍នេះថា នៅលើផ្លូវដែលរថយន្តទាំង៤គ្រឿងនេះធ្វើចរាចរណ៍ គឺអនុញ្ញាអោយដឹកត្រឹមតែ១៥តោនប៉ុណ្ណោះ ប៉ុន្តែពេលនេះរថយន្តដឹករហូតដល់ប្រមាណជាង៤០តោនទៅហើយ។ ដែលនេះជាមូលហេតុធ្វើអោយផ្លូវលំជនបទត្រូវការបំផ្លិចបផ្លាញដោយរថយន្តធន់ធ្ងន់ ផ្ទុកលើសទម្ងន់កម្រិតកំណត់ ។
ប្រជាពលរដ្ឋកំពុងរង់ចាំមើលថាតើ ក្រោពីការចាប់ឃាត់រថយន្តទាំអស់នេះហើយ ពេលក្រោយនឹងមានរថយន្តដឹកលើកម្រិតកំណត់បែបនេះទៀតដែរឬយ៉ាងណា៕

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print