អភិបាលខេត្តព្រះសីហនុ បានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតកូរ៉េ ស្តីពីសក្តានុពលវិនិយោគ និងទេសចរណ៍​ ដើម្បីជំរុញភាពជាដៃគូ!

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានទទួលជួប និងពិភាក្សាការងារជាមួយលោក Park IL ឯកអគ្គរដ្ឋទូតទទួល បន្ទុកបេសកកម្មពិសេស នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការអភិវឌ្ឍ។

នៅក្នុងជំនួប ដែលធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកអភិបាលខេត្ត លើកបង្ហាញពីសក្តានុពលដ៏សម្បូរបែបរបស់ខេត្តព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាលកំណត់ជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” និងជា “តារារះនាទិសនារតី”។ លោក ក៏បានរំឭកពីសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងកូរ៉េចំនួន ៣ រួចមកហើយ រួមមាន ក្រុងឆាងវុន (២០១៧), ក្រុងគូរី (២០១៧), និង ក្រុងប៊ុងហ្វា (២០០៩)។

លោក Park IL បានសម្តែងនូវការកោត សរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខេត្តព្រះសីហនុ ជាពិសេសចក្ខុវិស័យនៃការអភិវឌ្ឍកំពង់ផែជា ៣ ដំណាក់កាល។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ខេត្តព្រះសីហនុពិតជាមានសក្តានុពល និងទេសភាពស្រស់ស្អាត។

ទន្ទឹមនឹងនេះ លោក​ បានស្នើឲ្យខេត្តព្រះសីហនុ ពិចារណាចងសម្ព័ន្ធមេត្រីភាពបន្ថែមជាមួយ ទីក្រុងអ៊ូសាន (Ulsan) ដែលជាទីក្រុងមួយសំខាន់លើវិស័យដឹកជញ្ជូនរបស់កូរ៉េ ដើម្បីផ្លាស់ប្តូរបទពិសោធន៍។ លោកសង្ឃឹមថា រដ្ឋបាលខេត្តនឹងជួយសម្រប សម្រួលប្រជាជនកូរ៉េដែលរស់នៅ និងប្រកបអាជីវកម្មនៅខេត្តព្រះសីហនុ។ លើសពីនេះ លោកបានសន្យាថា នឹងជួយផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍ និងវិនិយោគរបស់ខេត្តទៅកាន់ប្រជាពលរដ្ឋ និងអ្នកវិនិយោគកូរ៉េឲ្យបានកាន់តែទូលំទូលាយ។

...

ជាការឆ្លើយតប លោកអភិបាលខេត្តព្រះសីហនុ បានទទួលយកសំណើ របស់ឯកអគ្គរដ្ឋទូតកូរ៉េទ ដើម្បីឱ្យប្រជាពលរដ្ឋកូរ៉េដែលប្រកបមុខរបរក្នុងខេត្តព្រះសីហនុ ទទួលបាននូវសុវត្ថិភាព និងសង្ឃឹមថា ប្រទេសទាំង ពីរកាន់តែមានទំនាក់ទំនងកាន់តែល្អបន្ថែមទៀត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print