រដ្ឋបាលខណ្ឌដូនពេញ បន្តចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ អនាម័យ បរិស្ថាន តាមមូលដ្ឋាន និងហាមមិនឱ្យយកចិញ្ចើមផ្លូវសាធារណៈធ្វើជាកន្លែងប្រកបអាជីវកម្មរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ រដ្ឋបាលខណ្ឌដូនពេញ​ នៅព្រឹក​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ដេីម្បី​រំដោះ​ផ្លូវ​សាធារណៈ​ ក្នុងការ​ស្រួល​ផ្លូវ​ថ្មើរ​ជើង​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​កម្លាំង​គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ​ បានចុះ​ណែនាំអប់រំ​ក្រុម​អាជីវករលក់ដូរ​ដែលរំលោក​លើ​ចិញ្ចឹម​ផ្លូវ​ ក្នុងមូលដ្ឋាន​។

ជាក់ស្ដែង​យោងតាមការចង្អុលបង្ហាញពី លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ​ នៅថ្ងៃព្រឹកថ្ងៃទី២៨ វិច្ឆិកានេះ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ អនាម័យ បរិស្ថាន តាមមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយហាមមិនឱ្យយកចិញ្ចើមផ្លូវសាធារណៈធ្វើជាកន្លែងប្រកបអាជីវកម្មរបស់ខ្លួន ត្រូវទុក ១​ ភាគ​ ៣ នៃចិញ្ចើមផ្លូវសាធារណៈ ដើម្បីបង្កលក្ខណៈដល់បងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ និងដើម្បីសោភណភាពក្នុងមូលដ្ឋានខណ្ឌដូនពេញឱ្យបានល្អប្រសើរ ខណៈវិថីថ្មើរជើងនៅថ្ងៃចុងសប្តាហ៍ត្រូវបានមហាជនមានការគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍។

...

ជាមួយគ្នានេះ​ រដ្ឋបាលខណ្ឌដូនពេញ​ ក៏សូមអរគុណពុក ម៉ែ បងប្អូនប្រជាជនពលរដ្ឋទាំងអស់គ្នាមានការយោគយល់ និងចូលរួមអនុវត្តទាំងអស់គ្នា៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print