ភ្នំពេញ÷ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នលើជនត្រូវចោទចំនួន ៨នាក់ ដាក់ពន្ធនាគារ PJ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ដោយមានបំណងជំរិតទារប្រាក់។
ជនត្រូវចោទទាំង០៨នាក់ទី១មានឈ្មោះ
ហ៊ុំ សុផុន, ទី២ឈ្មោះ នុន ស៊ីតុន,ទី៣ឈ្មោះ ខឿន វុន, ទី៤ឈ្មោះ ជា សុខលី, ទី៥ឈ្មោះ ហ៊ុំ វីរៈ, ទី៦ឈ្មោះ ហ៊ុំ សុភ័ក្រ្តា, ទីឈ្មោះ មុន វិចិត្រចិន្តា និង ទី៨ឈ្មោះ ឡែម លាភ ជនត្រូវចោទទាំងអស់មានអាយុចន្លោះពី ២៤ ដល់ ៣៦ ឆ្នាំ។
អ្នកទាំង០៨នាក់ត្រូវបានតុលាការចោទប្រកាន់ពីបទ ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ , កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត, ប្រើប្រាស់ឯកសណ្ឋានប្រហាក់ប្រហែលនឹងនគរបាល ឬយោធា សមគំនិតរៀបចំបទឧក្រិដ្ឋ និងជំរិតទារប្រាក់។
សកម្មភាដែលជនត្រូវចោទបានប្រព្រឹត្តិ ធ្វើឡើងកាលពីថ្ងៃទី ១៥ និង ១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតំបន់មុខសាលាអន្តរជាតិមួយកន្លែងស្ថិតក្នុងសង្កាត់បឹងកេងកងទី១ និងនៅមុខផែស្ងួតតិចស្រ៊ុន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលជនជាប់ចោទបានជំរិតទារប្រាក់ចំនួន ៥២,០០០ ដុល្លារ និង ៨,៨០០ ដុល្លារ ពីជនរងគ្រោះ។
បច្ចុប្បន្ន ជនត្រូវចោទខ្លួនត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារ PJ៕ជ្រោយពេជ្រ










