ភ្នំពេញ៖ ក្រសួងការពារជាតិ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ លោកឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ចូលរួមក្នុងពិធីអបអរសាទរទិវាថ្ងៃបង្កើត សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គម្រប់ខួប ៥០ឆ្នាំ “២ ធ្នូ ១៩៧៥-២ ធ្នូ ២០២៥” ដែលនឹងប្រព្រឹត្តទៅចាប់ ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ទរទិវាថ្ងៃបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គម្រប់ខួប ៥០ឆ្នាំ “២ ធ្នូ ១៩៧៥-២ ធ្នូ ២០២៥ ” គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយក្នុងដំណើរជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ ក្នុងឱកាសចូលរួមក្នុងពិធីអបអរសាទរទិវាថ្ងៃបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវគម្រប់ខួប ៥០ឆ្នាំ លោកនាយឧត្តមសេនីយ៍ ទៀ សីហា នឹងចូលជួបសម្តែងការគួរសម លោកឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ ។
ដំណើរទស្សនកិច្ចរបស់ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតឡាវ នឹងបញ្ជាក់ឡើងវិញនូវការរឹតចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ព និង ប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា ឡាវ និង ជំរុញកិច្ចសហប្រតិបត្តិការ ការពារជាតិរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីរួមគ្នាថែរក្សានូវសុខ សន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍប្រកបដោយចីរភាពទៅថ្ងៃអនាគត៕ដោយ៖តារា










