អ៊ីស្រាអែល ត្រូវបាន ចោទ ប្រកាន់ថា បាន ល្មើសនឹង កិច្ចព្រមព្រៀង ឈប់បាញ់ ចំនួន៥៩១ លើក ដែល បណ្តាលឱ្យ មនុស្ស ៣៥៧នាក់ ស្លាប់បាត់ បង់ជីវិត

ចែករំលែក៖

អន្តរជាតិ ៖ កាលពី ថ្ងៃទី៣០ ខែវិចិ្ឆកា តាមម៉ោង ក្នុងតំបន់ រដ្ឋបាល តំបន់ហ្កាហ្សា បាន ចេញ សេចក្តី ថ្លែងការណ៍ដោយ ថ្កោលទោស យ៉ាងខ្លាំងក្លា ចំពោះ អ៊ីស្រាអែល ដែលបាន ប្រព្រឹត្ត ល្មើសនឹង កិច្ចព្រមព្រៀង ឈប់បាញ់ ជាបន្តបន្ទាប់ ក្នុងអំឡុង ៥០ថ្ងៃ បន្ទាប់ពី កិច្ចព្រមព្រៀង ជុំថ្មីនេះ ចូល ជាធរមាន មក ។ សេចក្តី ថ្លែងការណ៍ បាន លើកឡើងថា គិតមក ទល់យប់ថ្ងៃ ទី២៩ខែវិចិ្ឆកា តាម ម៉ោងក្នុងតំបន់ បើតាម ការកត់ត្រា ភាគីអ៊ីស្រាអែល បាន ល្មើសនឹង កិច្ចព្រមព្រៀង ឈប់បាញ់ រហូត ដល់ ទៅ ៥៩១លើក ដែល បណ្តាលឱ្យ ជនស៊ីវិល ៣៥៧នាក់ ស្លាប់ បាត់បង់ជីវិត និង៩០៣នាក់ រងរបួស និងមាន មនុស្ស ៣៨នាក់ ទៀត ត្រូវ ចាប់ខ្លួន ដោយ គ្មានមូលហេតុ ។ ក្នុង ចំណោម អ្នកស្លាប់ ភាគច្រើន ជាកុមារ ស្ត្រីនិង មនុស្ស ចាស់ជរា ។

សេចក្តី ថ្លែងការណ៍ បានគូសបញ្ជាក់ថា ទង្វើទាំងនេះ បានល្មើស យ៉ាងធ្ងន់ធ្ងរ នឹង ច្បាប់ មនុស្សធម៌ អន្តរជាតិនិង ពិធីសារ មនុស្សធម៌ដែល បាន ចែងក្នុង កិច្ចព្រមព្រៀង ដែល បង្ហាញ ថា ភាគី អ៊ីស្រាអែល មានចេតនា បំផ្លាញ កិច្ចព្រមព្រៀង និង បង្ក ការគំរាមកំហែង ដល់ សន្តិសុខ និង ស្ថិរភាពនៃ តំបន់ហ្កាហ្សា ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print