លោក Xi Jinping ថ្លែងអំពីការអភិវឌ្ឍ ៖ គាំពារយ៉ាងម៉ឺងម៉ាត់ចំពោះសណ្តាប់ធ្នាប់អន្តរជាតិដែលយកច្បាប់អន្តរជាតិមូលដ្ឋានជាគ្រឹះ

ចែករំលែក៖

អន្តរជាតិ ៖ នាវាដឹកទំនិញ ចុះ ចត តាម លំដាប់ លំដោយ តាម កំពង់ ផែ ដង ស្ទួច កុងទីន័រ ធ្វើ ការ យ៉ាង មមាញឹក មួយ រយៈពេល កន្លងទៅនេះ កំពង់ផែ កុងទីន័រ យ៉ាងភូ (YangpuPort) នៃ កំពង់ផែ ពាណិជ្ជកម្មសេរី ហៃណាន (Hainan Free Trade Port) មាន ការមមាញឹក ។

កំពង់ផែ ពាណិជ្ជកម្មសេរី ហៃណាន ដែល រៀប ផែនការ ចាត់ចែង និង ជំរុញ ផ្ទាល់ ដោយ លោក Xi Jinping អគ្គលេខាធិការ នៃ គណៈកមា្មធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន នឹង ដាក់ ឱ្យ ដំណើរការ ប្រតិបត្តិការ គយ ពិសេស លើ កោះទាំងមូល នៅថ្ងៃទី ១៨ ខែធ្នូខាងមុខនេះ ដែលជាវិធានការ ធ្វើកំណែទម្រង់ និងបើកទូលាយ ដ៏សំខាន់ របស់ ប្រទេសចិន ។

ពី ការពិគ្រោះ ពិភាក្សាមតិយោបល់ និង អនុម័ត ច្បាប់ កំពង់ផែ ពាណិជ្ជកម្ម សេរី ហៃណាន ដល់ ការ អនុវត្ត បទប្បញ្ញត្តិ ពិនិត្យ និង អនុម័ត កាន់តែ លឿន និង ងាយស្រួល នៃ កំពង់ ផែ ពាណិជ្ជកម្ម សេរី ហៃណាន និង បទប្បញ្ញត្តិ វិនិយោគ សម្រាប់ ពាណិជ្ជករ បរទេស ។ល។ ការធ្វើ កំណែទម្រង់ សំខាន់ នីមួយ ៗ របស់ ប្រទេសចិន សុទ្ធតែ មាន ការផ្អែក តាម ច្បាប់។ ការ កសាង កំពង់ផែ ពាណិជ្ជកម្ម សេរី ហៃណាន បាន បង្ហាញ ពី ការអភិវឌ្ឍ ជាមួយគ្នា នៃ ការ ធ្វើ អភិបាលកិច្ច ដោយ ច្បាប់ និង ការ បើកទូលាយ របស់ ប្រទេសចិន ។

លោក Xi Jinping បាន សម្គាល់ឃើញថា « ការធ្វើកំណែទម្រង់និងបើកទូលាយកាន់តែស៊ីជម្រៅ គួរ សង្កត់ធ្ងន់ លើ ការធ្វើ អភិបាលកិច្ច ដោយ ច្បាប់ កាន់តែ ខ្លាំង បរិយាកាស់ នៃ ការអភិវឌ្ឍ កាន់តែ ស្មុគស្មាញ នោះ ចាំបាច់ត្រូវ ប្រកាន់ ខ្ជាប់ អភិបាលកិច្ច ដោយ ច្បាប់ » « គួរ គាំពារ យ៉ាង ម៉ឺងម៉ាត់ ដល់ សណ្តាប់ ធ្នាប់ អន្តរជាតិ ដែល ឈរលើ មូលដ្ឋាន នៃ ច្បាប់អន្តរជាតិ និង ចូលរួមយ៉ាងសកម្ម ក្នុងការកំណត់ បទប្បញ្ញតិ អន្តរជាតិ ដើម្បី ជំរុញ និយតកម្ម ទំនាក់ ទំនង អន្តរជាតិ។»

ការតាក់តែង និង ធ្វើ វិសោធម្មកម្ម ចំពោះ ច្បាប់ នីមួយៗ ដូចជា ច្បាប់ វិនិយោគ សម្រាប់ ពាណិជ្ជករ បរទេស ច្បាប់មជ្ឈត្តកម្ម ច្បាប់ ពាណិជ្ជកម្ម ដែន សមុទ្រ ជាដើម , ការ កសាង តុលាការ ពាណិជ្ជកម្ម អន្តរជាតិ តាម ស្តង់ដា ខ្ពស់ ដើម្បី ការពារ សិទ្ធិ និង ផលប្រយោជន៍ ស្របច្បាប់ ដោយ សមភាព ជូន សាមី ភាគីចិន និង សាមី ភាគី អន្តរជាតិ , ចិន និង ប្រទេសច្រើន បាន រួមគ្នា អនុវត្ត ច្បាប់ ដើម្បី បង្ក្រាប បទ ល្មើស ប៉ុន្មាន ឆ្នាំ កន្លងទៅ ប្រទេសចិន បាន អនុវត្ត ផ្នត់ គំនិត របស់ លោក Xi Jinping ស្តីពី អភិបាលកិច្ច ដោយ ច្បាប់ បន្ត កែ សម្រួល ប្រព័ន្ធ ច្បាប់ និង បទប្បញ្ញិត្ត ដែល ពាក់ព័ន្ធនឹង បរទេស ដើម្បី ធានា ឱ្យ សេដ្ឋកិច្ច និង សង្គម អភិវឌ្ឍ ប្រកប ដោយ គុណភាព ខ្ពស់ និង ជំរុញ កំណែទម្រង់ នៃ ប្រព័ន្ធ អភិបាលកិច្ច សកល ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print