រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ សូមស្វាគមន៍កូនផ្សោតទី៨ សម្រាប់ឆ្នាំ២០២៥! កាលពីថ្ងៃទី១ ខែធ្នូ ម្សិលមិញ សត្វផ្សោតទន្លេមេគង្គបានផ្តល់កំណើតកូនថ្មីមួយក្បាលទៀត

ចែករំលែក៖

ខេត្តក្រចេះ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមស្វាគមន៍កូនផ្សោតទី៨ សម្រាប់ឆ្នាំ២០២៥! កាលពីថ្ងៃទី១ ខែធ្នូ ម្សិលមិញ សត្វផ្សោតទន្លេមេគង្គបានផ្តល់កំណើតកូនថ្មីមួយក្បាលទៀត ដែលធ្វើឱ្យកូនផ្សោតដែលបានកើតនៅឆ្នាំ ២០២៥ នេះ មានចំនួនដល់ទៅ ៨ ក្បាល, ដែលជាកំណត់ត្រាដ៏ល្អសម្រាប់ឆ្នាំនេះ។ យោងតាមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះ បានឱ្យដឹងថា នៅឆ្នាំនេះ មិនមានរបាយការណ៍នៃការស្លាប់សត្វផ្សោតទេ។ នេះដោយសារតែកិច្ចខិតខំប្រឹងប្រែងការពារអភិរក្សរបស់ឆ្មាំទន្លេទាំង ១១ ប៉ុស្តិ៍ នៅខេត្តក្រចេះ និង៤បុស្ត៍នៅខេត្តស្ទឹងត្រែងដែលមានឆ្មាំទន្លេសរុបចំនួន ៧២នាក់ដែលបានបំពេញកិច្ចការងារទាំងយប់ទាំងថ្ងៃ ២៤/២៤ ម៉ោង ដើម្បីការពារជម្រកសត្វផ្សោត ការទប់ស្កាត់ការនេសាទខុសច្បាប់ ជាពិសេសការដាក់មង និងដាក់សន្ទួចរនងនៅក្នុងតំបន់អភិរក្សសត្វផ្សោត។ ជាមួយនឹងកំណើតកូនផ្សោតថ្មីមួយទៀតកាលពីថ្ងៃម្សិលមិញ សត្វផ្សោតទឹកសាបនៅកម្ពុជាសរុបមានចំនួន ១១២ ក្បាលដែលរស់នៅក្នុងដងទន្លេមេគង្គខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា ៖ ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរកសិកម្ម ឆ្នាំទន្លេ អង្គការ WWF ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែងដែលបានចូលរួមក្នុងការអភិរក្សសត្វផ្សោតទឹកសាបដែលជារតនសម្បត្តិធម្មជាតិរបស់កម្ពុជា។ សូមបងប្អូនចូូលរួមអភិរក្សទាំងអស់គ្នា! ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print