ផ្លូវលេខ១៦៣ចាប់ពីវត្តមហាមន្ត្រីរហូតដល់កែងផ្លូវម៉ៅសេទុងក្លាយជាកន្លែងតាំងលក់គ្រឿងសង្ហារិមផលិតពីអីុណុកនិងរបស់ផ្សេងៗយ៉ាងអនាធិបតេយ្យ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋបានរិះគន់ ចំពោះអាជ្ញាធរ និងស្ថាប័ន ដែលពាក់ព័ន្ធ មិនបានពិនិត្យបញ្ហាសណ្តាប់ធ្នាប់ឲ្យមាន របៀបរៀបរយនៅតាមចិញ្ចើមផ្លូវបង្កឲ្យ មានការដាក់តាំងលក់គ្រឿងសង្ហារិម និង អីវ៉ាន់ផ្សេងៗលយចេញមកលើ ចិញ្ចើមថ្នល់ ដើម្បីបម្រើផលប្រយោជន៍ខ្លួនឯង មិនគិត ពីសណ្ដាប់ធ្នាប់សាធារណៈនិងសោភណភាពទីក្រុងឡើយ ។

បើធ្វើដំណើរតាមផ្លូវលេខ១៦៣ ចាប់ពី វត្តមហាមន្ត្រីរហូតមកដល់កែងផ្លូវម៉ៅ សេទុង គេនឹងបានឃើញផ្ទះភាគច្រើនមាន ការដាក់តាំងលក់គ្រឿងសង្ហារិម យ៉ាងអនាធិបតេយ្យលយចេញមកលើចិញ្ចើមផ្លូវ តែម្តង ហើយទីតាំងទាំងនេះស្ថិតនៅក្នុងសង្កាត់ចំនួនបី គឺសង្កាត់អូឡាំពិក សង្កាត់ ទួលស្វាយព្រៃទី១ និងសង្កាត់បឹងកេងកង ទី៣ ខណ្ឌចំការមន ។ សកម្មភាពរំលោភយក ចិញ្ចើមផ្លូវលេខ១៦៣នេះមិនមែនទើបតែកើតមានទេគឺមានជាយូរណាស់មកហើយ ។

សកម្មភាពទាំងនេះធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការរអ៊ូរទាំចំពោះម្ចាស់អាជីវកម្ម ដែលបានយកចិញ្ចើមផ្លូវនិងចំណីផ្លូវធ្វើជាកម្មសិទ្ធិនេះ ដែលធ្វើឲ្យអ្នកដំណើរថ្មើរជើងមិនមានចិញ្ចើមផ្លូវសម្រាប់ពួកគាត់ គឺពួគាត់ត្រូវបង្ខំចិត្តដើរលើទ្រូងផ្លូវតែម្តងដែលវា ងាយនឹងមានកគ្រោះថ្នាក់ជាយហេតុសម្រាប់ ពួកគាត់ ហើយម៉្យាងវិញទៀតវាបង្កឲ្យមានការកកស្ទះចរាចរណ៍ដោយសារតែមានរថយន្ត និងរ៉ឺម៉កម៉ូតូមកចតដាក់អីវ៉ាន់ផងដែរ ។

អ្នកធ្វើដំណើរនិងប្រជាពលរដ្ឋដែលពួកគាត់មានការទើសភ្នែកទើសច្រមុះបាន និយាយដោយសុំមិនបញ្ចេញឈ្មោះថា អាជ្ញាធរខណ្ឌចំការមន រួមទាំងស្ថាប័ន ពាក់ព័ន្ធ មិនបានយកចិត្ដទុកដាក់ថែរក្សាសោភណភាពនិងថែរក្សាហេដ្ឋារចនាសម្ព័ន្ធ នៅតាមដងផ្លូវឱ្យបានល្អនោះទេ ។

នេះក៏ជាទង្វើមួយដ៏អាក្រក់របស់អាជីវករលក់គ្រឿងសង្ហារិមផលិតពីអីុណុកនៅតាមផ្ទះដែរ ហេតុដូច្នេះហើយពួកគាត់សូមឱ្យ អាជ្ញាធរខណ្ឌចំការមន ជួយដើរមើលផង កុំទុកឲ្យនៅបែបនេះទៀតពីព្រោះវាធ្វើឲ្យប៉ះពាល់ខ្លាំងណាស់ ។ ដូច្នេះអាជ្ញាធរមាន សមត្ថកិច្ចគួរតែរៀបចំសណ្តាប់ធ្នាប់ទុក ចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងដើរផង ។

ប្រជាពលរដ្ឋក៏សូមឱ្យអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ត្រូវយកប្រធានបទ ទីក្រុង ស្អាត រមណីយដ្ឋានស្អាត សេវាល្អ មកប្រើ ឱ្យបានជាប់ជានិច្ច មិនមែនទឹកចូលច្រមុះហើយទើបធ្វើនោះទេ នេះជាបំណងល្អពី ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ៕

chomkamon

ដោយ៖ ហេង នរិន្ទ្រ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print