ជំងឺផ្លូវដង្ហើមជាង ២០០.០០០ ករណីក្នុងរយៈពេល ៣ ឆ្នាំនៅក្នុងរដ្ឋធានីឥណ្ឌា ដោយផ្សែងអ័ព្ទពុល

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ទីក្រុងញូវដេលី បានកត់ត្រាករណីជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរជាង ២០០,០០០ករណី នៅតាមមន្ទីរពេទ្យរដ្ឋចំនួន ៦ ក្នុងចន្លោះឆ្នាំ២០២២ ដល់ ២០២៤ ដែលគូសបញ្ជាក់ពីផលប៉ះពាល់ដ៏អាក្រក់នៃខ្យល់ពុលមកលើសុខភាពសាធារណៈ។

ក្រសួងសុខាភិបាលឥណ្ឌាបានប្រាប់សភានៅថ្ងៃអង្គារថា ការបំពុលខ្យល់គឺជាកត្តាមេមួយដែលបង្កឱ្យមានជំងឺផ្លូវដង្ហើម។ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ប្រាតាបប្រាវ ចាដហាវ (Prataprao Jadhav) បានបញ្ជាក់ថា «ការវិភាគបង្ហាញថា ការកើនឡើងកម្រិតនៃការបំពុល មានទំនាក់ទំនងនឹងការកើនឡើងចំនួនអ្នកជំងឺនៅបន្ទប់សង្គ្រោះបន្ទាន់»។ ក្នុងចំណោមនោះ មនុស្សជាង ៣០,០០០នាក់ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ផ្សែងអ័ព្ទពុលតែងតែគ្របដណ្តប់ទីក្រុងញូវដេលីរៀងរាល់រដូវរងា ដោយកម្រិត PM2.5 ជួនកាលកើនឡើងដល់ ៦០ដងនៃកម្រិតកំណត់សុវត្ថិភាពរបស់អង្គការសហប្រជាជាតិ។ ទោះជាយ៉ាងណា ក្រសួងសុខាភិបាលបានបន្ថែមថា ខ្យល់ពុលមិនមែនជាមូលហេតុតែមួយមុខនោះទេ ដោយកត្តាផ្សេងទៀតដូចជា ទម្លាប់អាហារ ការងារ និងប្រវត្តិសុខភាព ក៏រួមចំណែកផងដែរ៕

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print