ឃាត់បានហើយ! រថយន្តដែលផ្ទុកទំនិញជ្រុះលើផ្លូវល្បឿនលឿន ដើម្បីពិន័យតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅថ្ងៃទី​០៤​ ខែធ្នូ​ ឆ្នាំ​២០២៥នេះ​ ជម្រាបជូនសាធារណជន និងអ្នកធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មេត្តាជ្រាបថា នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៨​ និង៤៦នាទី ក្រុមការងារក្រុមហ៊ុន សហការជាមួយនគរបាលប្រចាំផ្លូវល្បឿនលឿន បានឃាត់រថយន្តម៉ាក​ Toyota ViGo ពណ៍ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ ២BT-២៨៣៧​ ដែលផ្ទុកទំនិញជ្រុះលើផ្លូវល្បឿនលឿន ធ្វើកិច្ចសន្យាអប់រំណែនាំ និងពិន័យតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករួចរាល់។​

គួរជម្រាបជូនថា​ បន្ទាប់ពី​ប្រជាពលរដ្ឋ​ដែលធ្វើ​ដំណើរ​តាមផ្លូវល្បឿនលឿន​ បានឃើញរថយន្តម៉ាក​ Toyota ViGo ពណ៍ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ ២BT-២៨៣៧​ ដែលផ្ទុកទំនិញ​នៅកន្ទុយក្រោយ បានបេីកយ៉ាងលឿន​មិនមានការប្រុងប្រយ័ត្ន​ បណ្ដាលឱ្យ​ជ្រុះធ្លាក់មកលើផ្លូវល្បឿនលឿន​ ប៉ុន្តែ​សំណាង​ល្អ​មិន​បង្កការ​គ្រោះថ្នាក់​ដល់​អ្នកដទៃ។

...

ភ្លាមនោះ​លោក​ ផន​ រឹម​ ក៏បាន​អំពាវនាវ​ឱ្យ​ម្ចាស់រថយន្ត(ដូចមានភិនភាគក្នុងវីដេអូ)ចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ លោក​អ្នកនាំពាក្យរូបនេះ​ ក៏បានបញ្ជាក់ថា​៖ រថយន្តនេះ បានចូលមកផ្លូវល្បឿនលឿន នៅច្រកស្ទឹងហាវPk172 មកចេញនៅច្រកស្រែអំបិល PK135។ បច្ចុប្បន្ន​ ម្ចាស់រថយន្ត​ ត្រូវ​បានសមត្ថកិច្ចជំនាញ​ ធ្វើកិច្ចសន្យាអប់រំណែនាំ និងពិន័យតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករួចរាល់ផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print