នគរបាលខណ្ឌឫស្សីកែវ ឃាត់ជនសង្ស័យម្នាក់ គេចខ្លួន២នាក់ ករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួន កាលពីម៉ោង២ទៀបភ្លឺ ឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចផ្លូវទំនប់70 ភូមិចុងខ្សាច់សង្កាត់ទួលសង្កែ១ ខណ្ឧឫស្សីកែវ ចំណែកបក្ខពួក២នាក់ទៀត កំពុងរត់គេចខ្លួន។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវបានអោយដឹងថា ជនសង្ស័យ ឈ្មោះ ពេជ្រ សូនី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររត់មូតូឌុប មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអន្លង់ផ្លូ ខណ្ឌកំបូល។ ២. ឈ្មោះ ប៉ូយ អាយុប្រហែល ២២ឆ្នាំ (គេចខ្លួន) និង ឈ្មោះ ក្តូច អាយុប្រហែល ២៧ឆ្នាំ (គេចខ្លួន)។ ចំណែកជនរងគ្រោះ ឈ្មោះ ថុល ស៊ីណា អាយុ១៩ឆ្នាំ ជាបុគ្គលិកហាងសំភារៈកីឡា មានទីលំនៅ ភូមិភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកអធិការបន្ថែមថា ៖ សម្ភារៈបាត់បង់ ម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ C125 ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ស្លាកលេខ 1IM-4922
ចំណែកវត្ថុតាងចាប់យករួមមាន ៖ ម៉ូតូ០១គ្រឿង ម៉ាកsuzuki ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភំ្នពេញ 1DC 4228 និងទូរសព្ទម៉ាក Oppo១គ្រឿង។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បញ្ជាក់ថា ក្រុមជនសង្ស័យមានគ្នា៣នាក់ បាននាំគ្នាទៅលួចម៉ូតូរបស់ជនរងគ្រោះ នៅចំណុចផ្ទះលេខ៤B៥B ផ្លូវ៣៥៥ក្រុមទី១៤ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២៥។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print