ឃាត់រថយន្តមួយគ្រឿងប្រើប្រាស់បំពង់ស៊ីមុំាងកៃច្នៃខុសលក្ខណៈបច្ចេកទេស ដែលបង្កជាសំឡេងបំពងរំខាន និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ នៅខណ្ឌបឹងកេងកង

ចែករំលែក៖

ភ្នំពេញ​៖​ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឃាត់រថយន្តមួយគ្រឿង Mercedes CLA45 ដែលប្រើប្រាស់បំពង់ស៊ីមុំាងកៃច្នៃខុសលក្ខណៈបច្ចេកទេស បង្កជាសំឡេងបំពងរំខានដល់អ្នកដទៃ និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។

គួរបញ្ជាក់ថា​ សមត្ថកិច្ចបានណែនាំអប់រំ និងធ្វេីកិច្ចសន្យា ដល់អ្នកបេីកបររថយន្តដោយតម្រូវឱ្យយកបំពង់ស៊ីម៉ាំងដើមយកដាក់វិញ ហើយដោះបំពង់ស៊ីម៊ាំងកែច្នៃចេញ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print