បង្ក្រាបឃាត់ខ្លួនក្មេងទំនេីង៤នាក់ បង្ហោះម៉ូតូតាមដងផ្លូវសារធារណៈ យកមកអប់រំនៅអធិការដ្ឋានស្រុកបាណន់

ចែករំលែក៖

ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលស្រុកបាណន់ឲ្យដឹងនៅថ្ងៃទី០៥ខែធ្នូ ឆ្នាំ២០២៥នេះថា កាលពីថ្ងៃទី៤ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង០៩÷៣០នាទីកម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ទទួលពត៌មានពីប្រជាពលរដ្ឋបានរាយការណ៍មកថា មានក្រុមក្មេងទំនេីង (បង្ហោះម៉ូតូ) ពេញលើដងផ្លូវ ដែលបង្កឲ្យមានភាពអាណាធិបតេយ្យ នៅចំណុចលើផ្លូវកៅស៊ូ ភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ក្រោយទទួលបានពត៌មានកម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទឺ២ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានចុះធ្វេីការស្រាវជ្រាវ ករណីក្រុមក្មេងទំនេីង (បង្ហោះម៉ូតូ) ១លើក ដែលបានធ្វើសកម្មភាពលើដងផ្លូវ ត្រង់ចំណុចខាងលើ ។

សមត្ថកិច្ចបានឃាត់ខ្លួនបានក្មេងទំនេីងចំនួន ០៤នាក់ និងម៉ូតូ០១គ្រឿង នាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់៖ ១-ឈ្មោះ វុធ ពីន ភេទប្រុស អាយុ១៤ ឆ្នាំ, ២-ឈ្មោះ សូរ ពិសិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ, ៣- ឈ្មោះ វ៉ាន់ ចាន់រី ហៅម៉ៅ ភេទប្រុស អាយុ១៦ឆ្នាំ និង ៤-ឈ្មោះ យួន កុសល់ ភេទប្រុស អាយុ១៤ឆ្នាំ។ទាំង៤ នាក់មានទីលំនៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។

...

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានធ្វេីកិច្ចសន្យា លើក្រុមក្មេងទំនេីងដែលបង្ហោះម៉ូតូ បង្កភាពអនាធិតេយ្យក្នុងមូលដ្ឋានទាំង០៤នាក់ និងបានអប់រំឱ្យបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតឱ្យអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញ ដេីម្បីអប់រំបន្ត ចំណែកឯម៉ូតូបានដកហូតម៉ូតូ១គ្រឿងរក្សាទុករយ: ពេល៣ខែនៅអធិការដ្ឋាននគរបាលស្រុកបាណន់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print