មុននេះ ! សម្ដេចតេជោ ហ៊ុន សែន បង្ហោះរូបភាពអង្គុយលេង នៅមុខឆ្នេរសមុទ្រ ក្នុងខេត្ដព្រះសីហនុ អមនឹងខ្លឹមសារ និយាយពីការផ្លាស់ប្ដូរតួនាទី

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខរដ្ឋស្តីទី នៅល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហោះលើផេកផ្លូវការ នូវរូបភាពប៉ុន្មានសន្លឹក ដែលសម្ដេចកំពុងតែអង្គុយលេង និងងូតទឹកសមុទ្រ ក្នុងក្រុង-ខេត្ដព្រះសីហនុ អមនឹងខ្លឹមសារ លើកឡើងពីការផ្លាស់ប្ដូរតួនាទី ពីនាយករដ្ឋមន្ដ្រី មកជាប្រមុខរដ្ឋស្ដីទី។

តាមរយៈ Facebook Page ផ្លូវការ របស់សម្ដេចតេជោ បានសរសេរថា «ចាប់ពីខែឧសភា ២០២៣ ដល់ខែធ្នូ ២០២៥ រយៈពេលជាង២ឆ្នាំ ទើបមកកន្លែងនេះវិញ។ រូបរាងមិនផ្លាស់ប្តូរ ច្រើនទេ តែអ្វីដែល ផ្លាស់ប្តូរ គឺពីនាយករដ្ឋមន្ត្រី មកជាប្រធានព្រឹទ្ធសភា ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងថ្ងៃនេះ បំពេញមុខងារជាប្រមុខរដ្ឋស្តីទីផងដែរ»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print