រថយន្តកុងតឺន័របុកម៉ូតូពីក្រោយកិននារីម្នាក់ស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តកុងតឺន័រមួយគ្រឿងបេីកលឿនជ្រុលបុកម៉ូតូពីក្រោយបណ្តាលឲ្យនារីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ​ កាលពីវេលាម៉ោង៦និង៤០នាទីយប់​ ថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ២០២៥​ នៅតាមបណ្តោយផ្លូវឈ្នះ​ ឈ្នះ​ ស្ថិតក្នុងសង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះបេីតាមបញ្ជាក់ពីកាតធ្វេីការនៅជាប់ខ្លួនមានឈ្មោះ​ កេត​ សាវ័ន្ត​ ភេទស្រី។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាក zoomer x ពណ៌ខ្មៅលាយក្រហម​ ពាក់ស្លាកលេខកំពង់ធំ​1K 5421 ធ្វេីដំណេីរតាមបណ្តោយផ្លូវឈ្នះ​ ឈ្នះ​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រ​ ពណ៌ខៀវ​ ពាក់ស្លាកលេខបាត់ដំបង​3A     4825​ ធ្វេីដំណេីរមកពីក្រោយជ្រុលបុកម៉ូតូនិងកិនជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗ។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុឃាត់តៃកុងរថយន្តបានភ្លាម​ រួចទាក់ទងទៅជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដេីម្បីមកធ្វេីការវាស់យករថយន្តនិងម៉ូតូទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ​ ចំណែកសពជនរងគ្រោះកំពុងស្វែងរកសាច់ញាតិ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print