ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តធន់ធំសណ្តោងរុឺម៉កដឹក ទំនិញមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តដឹកកញ្ចក់ដែលឈប់ចតចោលនៅលើចិញ្ចើមផ្លូវរុញទៅបុកចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតចំនួន៤ខ្នងនិងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣:៣០នាទីទៀតភ្លឺឈានចូលថ្ងៃទី៧ខែធ្នូឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវមហាវិថីឈ្នះឈ្នះសង្កាត់គោករការខណ្ឌព្រកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តដឹកកញ្ចក់មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 3C-3798 បើកយកមកចតចោលនៅលើចិញ្ចើមផ្លូវមហាវិថីឈ្នះ ឈ្នះ ក្បែផ្ទះកើតហេតុខាងលើខណះម្ចាស់ចេញទៅក្រៅបាត់ ក្រោយមកស្រាប់តែគេឃើញមានរថយន្តបង្កដឹកទំនិញធន់ធំមួយគ្រឿងពាក់ផ្លាកលេខ កំពង់ចាម 4A-0186 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះទិសដៅពីលិចទៅកើតក្នុងលល្បឿលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តដឹកកញ្ចក់យ៉ាងពេញទំហឹងរុញបន្តទម្លុះចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតអស់៤ខ្នងនិងសម្ភារះជាច្រើននិងធ្វើឲ្យបុរសជាម្ចាស់ផ្ទះម្នាក់រងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះប្រៀបៗផងដែរ។ ចំណែកម្ចាស់រថយន្ត បានបេីកទ្វារចុះរត់គេចខ្លួនបាត់ស្រមោ ល ។ ។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកដល់ធ្វើការអង្វាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្ន។រង់ចាំការដោះស្រាយគ្នាជាមួយម្ចាស់ផ្ទះនៅពេលក្រោយ៕
ដោយ៖ភារ៉ា ដង្កោ










