បុរសម្នាក់បេីករ៉ឺម៉កលឿនជ្រុលបុលបង្គោលភ្លេីងបណ្តាលឲ្យរងរបួស

ចែករំលែក៖

 

ភ្នំពេញ៖​ បុរសម្នាក់បេីកបររ៉ឺម៉កលឿនមិនប្រយ័ត្នជ្រុលបុកបង្គោលភ្លេីងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៣និង០៨នាទីឈានចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ នៅផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិតាំងរនាម សង្កាតប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ សុក សាម៉ាន ភេទប្រុស អាយុ៤៤ឆ្នាំ រងរបួសបែកខ្មងជើងខាងឆ្វេង និង បែកក្បាលមានអាសយដ្ឋាននៅភូមិថ្មី ឃុំច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

...

តា​មប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីកបរម៉ូតូសណ្តោងរ៉ឺម៉កធ្វេីដំណេីរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣​ លឿនមិនប្រយ័ត្នសង្ស័យងងុយដេកក៏រេចង្កូតទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវបណ្តាលឲ្យរងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅ មន្ទីពេទ្យព្រះកុសុមះ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print