កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បន្តកោះហៅក្រុមក្មេងទំនើងចំនួន ០៤នាក់ទៀត មកធ្វើកិច្ចសន្យាអប់រំ ពាក់ព័ន្ធនឹងករណីបង្ហោះម៉ូតូតាមទីសាធារណៈ

ចែករំលែក៖

ខេត្តស្វាយរៀង:កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បន្តកោះហៅក្រុងក្មេងទំនើងចំនួន ០៤នាក់ទៀត មកធ្វើកិច្ចសន្យាអប់រំ ពាក់ព័ន្ធនឹងករណីបង្ហោះម៉ូតូតាមទីសាធារណៈ។

អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំបានអោយដឹងថា ដោយអនុវត្តបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោលគោ បានបន្តកោះហៅក្រុមក្មេងទំនើងចំនួន ០៤នាក់ ប្រុស ដែលបានប្រព្រឹត្តករណីបង្ហោះម៉ូតូតាមទីសាធារណៈ នៅចំណុចលើផ្លូវលំ ស្ថិតនៅភូមិឬស្សីជួរ និងភូមិបឹងរ៉ៃ ឃុំក្រោលគោ ស្រុកស្វាយជ្រំ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង ០៤នាក់ បានឆ្លើយសារភាពថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៣:៣០នាទីព្រឹក បក្សពួកខ្លួនបានបបួលគ្នាជិះម៉ូតូចំនួន០២គ្រឿងឌុបគ្នាទៅបង្ហោះម៉ូតូ នៅចំណុចលើផ្លូវក្រាលគោ ស្ថិតនៅភូមិឬស្សីជួរខាងជើង និងភូមិបឹងរ៉ៃ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ក៏នាំគ្នាជិះម៉ូតូបង្ហោះលើដងផ្លូវ ហើយកន្លងមកក៏ធ្លាប់ជិះម៉ូតូដើរបង្កអុកឡុករករឿងនៅក្នុងស្រុកជាច្រើនលើក ពិតប្រាកដមែន។

ដោយមានការឯកភាពពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ក្រុមក្មេងទំនើងទាំង ០៤នាក់ បានធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាល យកទៅអប់រំបន្ត ចំណែកឯម៉ូតូទាំង ០២គ្រឿង ត្រូវបានដកហូតយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុករយៈពេល ៣ខែ ទើបប្រគល់វិញផងដែរ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print