ភ្នំពេញ ៖ យ៉ាងហោចណាស់ក៏មានឪពុកកូនពីរនាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីកំពុងជិះម៉ូតូឌុបគ្នាត្រូវរថយន្តដឹកដីដាក់លេខថយក្រោយ មិនប្រយ័ត្នជ្រុលបុករួចកិនពីលើ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦ នឹង៥០យប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយបេតុង ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ប្រភពពីពលរដ្ឋ បានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃើញ ឪពុកកូន ៣នាក់ កំពុងដឹកគ្នា ជិះតាមផ្លូវបេតុង លុះពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែ មានរថយន្តដឹកដីមួយគ្រឿង ពាក់ស្លាកលេខ KDL-1879 បានបេីកដាក់លេខថយក្រោយ ជ្រុលទៅបុកនិងកិនពីលេី បណ្តាលឲ្យស្លាប់ ២នាក់ នឹង កូនម្នាក់ទៀតរបួសធ្ងន់ ។ ចំណែកអ្នកបើករថយន្តដឹកដី បានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកឯសពជនរងគ្រោះ សមត្ថកិច្ចសម្រេចធ្វើលិខិតប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕











